អន្តរជាតិ
នយោបាយជាតិ
នយោបាយអន្តរជាតិ
មេដឹកនាំសាសនា និងមន្ត្រីរដ្ឋាភិបាលជុំវិញពិភពលោកប្រជុំគ្នាពិភាក្សាបញ្ហាសន្តិភាពពិភពលោក
× កូរ៉េខាងត្បូង៖អង្គការអន្តរជាតិ HWPL បានរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំស្តីពីកសាង និងផ្សព្វផ្សាយសន្តិភាពទៅកាន់ពិភពលោក។ កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី ៣ នេះ ធ្វើឡើងនៅក្នុងទីក្រុងសេអ៊ូល (Seoul) ប្រទេសកូរ៉េខាងត្បូង ដោយមានអ្នកចូលរួមរាប់ពាន់នាក់មកពីជុំវិញពិភពលោក។
មេដឹកនាំសាសនា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មន្ត្រីអង្គការសង្គមស៊ីវិលអន្តរជាតិ អ្នកសារព័ត៌មានអន្តរជាតិ នៅជុំវិញពិភពលោក បានមកជួបជុំគ្នា នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដើម្បីជជែកគ្នាពីបញ្ហាសន្តិភាពរបស់ពិភពលោក។ កិច្ចប្រជុំកំពូលប្រចាំឆ្នាំសម្ពន្ធភាពពិភពលោកនៃសន្តិភាពសាសនា (
WARP Summit) ធ្វើឡើងចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៧ ដែលរៀបចំឡើងដោយអង្គការអង្គការអន្តរជាតិ HWPL ដោយមានអ្នកចូលរួមរាប់ពាន់នាក់។
កិច្ចប្រជុំកំពូលលើកទី ៣ នៅឆ្នាំ ២០១៧ នេះ ផ្តោតសំខាន់ទៅលើប្រធានបទនៃការបង្កើត និងការរក្សាសន្តិភាពពិភពលោក ជាពិសេសការស្វែងរកយុទ្ធសាស្ត្រថ្មី ដើម្បីកសាងសន្តិភាពរវាងរដ្ឋាភិបាល និងនិងប្រជាជន នៅបណ្តាប្រទេសនៅលើពិភពលោក។
លោក Man Hee Lee ព្រឹទ្ធបុសរបស់អង្គការអន្តរជាតិ HWPL (
Heavenly Culture, Word Peace, Restoration of Light) បានជំរុញឲ្យមន្ត្រីរដ្ឋាភិបាល មេដឹកនាំសាសានា រួមគ្នាជាធ្លុងមួយដើម្បីកសាងសន្តិភាព និងផ្ញើសារសន្តិភាពទៅកាន់ពិភពលោកទាំងមូល។ ជាងនេះទៀត លោកព្រឹទ្ធបុរស Mam Hee Lee ក៏អំពាវនាវឲ្យប្រជាជន នៅលើពិភពលោកត្រូវធ្វើខ្លួនជាអ្នកនាំសារសន្តិភាពគ្រប់គ្នា។
លោក Man Hee Lee
លោកព្រឹទ្ធបុរសបន្ថែមយ៉ាងនេះថា៖« មនុស្សគ្រប់គ្នានៅលើលោកនៅពេលដែលគេសួរថា តើអ្នកត្រូវការសន្តិភាពឬសង្គ្រាម? ពួកគេប្រាកដជាឆ្លើយថា ត្រូវការសន្តិភាពហើយ។ ដូច្នេះ ប្រសិនមនុស្សត្រូវការសន្តិភាព គ្មានហេតុផលណា ដែលត្រូវបង្កើតសង្គ្រាមនោះទេ។ យើងរួមគ្នា ដើម្បីសន្តិភាពពិភពលោកយើង និងអ្នកជំនាន់ក្រោយ»។
ជាមួយគ្នាព្រឹទ្ធនារីរបស់អង្គការក្រុមសន្តិភាពស្ត្រីអន្តរជាតិ (IWPG)លោកស្រី Nam Hee Kim បាននិយាយពីការអប់រំសន្តិភាព។ នៅក្នុងសន្និសីទកាសែតជាមួយអ្នកសារព័ត៌មានប្រមាណ ១០០ នាក់មកពី ៤៥ ប្រទេស លោកស្រី បញ្ជាក់យ៉ាងនេះថា៖« ការអប់រំស្តីពីសន្តិភាពត្រូវចាប់ផ្តើមពីគ្រសារ សាលារៀន រដ្ឋាភិបាល រហូតដល់អង្គការសហប្រជាជាតិ ដើម្បីពង្រីកវិសាលភាពនៃសន្តិភាព»។លោកស្រី បន្តថា អង្គការរបស់លោកស្រី នៅជាមួយអង្គការអន្តរជាតិ HWPL ជានិច្ច ដើម្បីរួមគ្នាកសាងសន្តិភាព។
លោកស្រី Nam Hee Kim មានសម្លៀកបំពាក់ពណ៌លឿង
សូមបញ្ជាក់ អង្គការ HWPL បង្កើតឡើងនៅឆ្នាំ ២០១២ នៅក្នុងប្រទេសកូរ៉េខាងត្បូងដោយលោក Man Hee Lee ជាស្ថាបនិក។ អង្គការនេះ ជាអង្គការអន្តរជាតិ ដែលមិនរកប្រាក់ចំណេញ និងបង្កើតឡើង ដើម្បីសន្តិភាព ដោយសហការជាមួយ ការិយាល័យព័ត៌មានសាធារណៈរបស់អង្គការសហប្រជាជាតិ (UNDPI)៕
© រក្សាសិទ្ធិដោយ thmeythmey.com