បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
កម្មការិនី​ម្នាក់​៖ អ្នកណា​ដឹកនាំ​ប្រទេស​ដោយ​សន្តិភាព ខ្ញុំ​បោះឆ្នោត​ឲ្យ​អ្នកនោះ​
18, Sep 2017 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
 ​ទីបំផុត នាយ យ៉ាន មានឱកាស​បាន​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​កម្មករ កម្មការិនី​កាលពី​ថ្ងៃទី​១៣​ខែកញ្ញា​កន្លងទៅ នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​ទីមួយ​។ លើក​នេះ នាយ យ៉ាន ដែល​រស់នៅ​ជាមួយ​កម្មករ កម្មការិនី ជាច្រើន​ឆ្នាំ​មួយ​ហើយ​នោះ ក៏មាន​ប័ណ្ណ​ចូលរួម​ក្នុង​ពិធី​នោះដែរ​។ នាយ​យ៉ាន បាន​យល់​ច្រើន​អំពី​ពិធីការ​នៃ​ដំណើរ​ក្នុង​ពិធី​សំណេះសំណាល​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី និង​កម្មករ កម្មការិនី និង​និយោជក​។​

 
​សូម​ស្តាប់​បទ​សម្ភាស​រវាង​នាយ​យ៉ាន និង​កម្មការិនី​ម្នាក់​៖
 

 
 
​បន្ទាប់ពី​បាន​ស្តាប់​ប្រមុខ​រដ្ឋាភិបាល​ជាង​២​ម៉ោង កម្មការិនី​ម្នាក់​ដែល​យល់ព្រម​ឲ្យ​នាយ​យ៉ាន​សម្ភាស បាន​ប្រាប់​នាយ​យ៉ាន​ថា កញ្ញា​បាន​យល់ដឹង​ច្រើនជាង​មុន​ថាស​ម្តេច ហ៊ុន សែន បានធ្វើ​ឲ្យ​កម្ពុ​ជាមាន​សន្តិភាព​។ ក្រោយពី​បានទទួល​ថវិកា​២​ម៉ឺន​រៀល​ពី​សម្តេចនាយក​រដ្ឋមន្ត្រី កម្មការិនី​ដដែល​ក៏បាន​ពន្យល់​អ្នកកាសែត​ជនជាតិ​បារាំង​រូបនេះ​ថា ថវិកា​ដែល​សម្តេច ហ៊ុនសែន ចែកជូន​កម្មករ កម្មការិនី គឺជា​ទឹកចិត្ត និង​សម្មានចិត្ត​របស់​នាយក​រដ្ឋមន្ត្រី​។ សម្រាប់​កម្មការិនី​រូបនេះ បើសិនជា​ត្រូវ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ប្រទេស កញ្ញា​នឹង​រើស​មេដឹកនាំ​ណា​ដែល​មិន​នាំ​ប្រទេស​ទៅរក​សង្គ្រាម ហើយ​ថា វា​មិន​ពាក់ព័ន្ធ​នឹង​ថវិកា​២​ម៉ឺន​រៀល​នេះឡើយ​៕
 





Tag:
 នាយ យ៉ាន​
  កម្មករ​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com