កីឡាជាតិ
ជាតិ
AFC U16៖ កម្ពុជា​ប្រជែង​ជាមួយ​វៀត​ណាត​មុន​ម្ចាស់ផ្ទះ​ម៉ុង​ហ្គោ​លី​ស្វាគមន៍​អូស្ត្រាលី​
20, Sep 2017 , 7:59 am        
រូបភាព
លោក Lee Tae Hoon កំពុងបង្វឹកក្រុម U16 នៅប្រទេសថៃ មុនចេញទៅប្រទេសម៉ុងហ្គោលី, រូបភាពពីហ្វេសប៊ុក​ FFC
លោក Lee Tae Hoon កំពុងបង្វឹកក្រុម U16 នៅប្រទេសថៃ មុនចេញទៅប្រទេសម៉ុងហ្គោលី, រូបភាពពីហ្វេសប៊ុក​ FFC
ដោយ:
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា​ជួប​ប្រកួត​ជាមួយ​ក្រុម​វៀតណាម​ក្នុង​វគ្គ​ជម្រុះ​ពូ​ល I នៃ​ពានរង្វាន់ AFC U16 Championship 2018 នា​វេលា​ម៉ោង​៩​ព្រឹក​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​២០ ខែកញ្ញា នៅ​កីឡដ្ឋាន MFF Football Centre មុន​ក្រុម​ម្ចាស់ផ្ទះ​ម៉ុង​ហ្គោ​លី​ប្រើ​កីឡដ្ឋាន​នេះ​ស្វាគមន៍ U16 អូស្ត្រាលី​នា​វេលា​ម៉ោង​១​រសៀល​។​



​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក Lee Tae Hoon ក្រោយ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ថៃ​ប្រមាណ​១​សប្តាហ៍​មុន​ចេញដំណើរ​ទៅ​ប្រទេស​ម៉ុង​ហ្គោ​លី ត្រូវ​ជួប​ប្រកួត​បើកឆាក​ពូ​ល A ជាមួយ​វៀតណាម​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U16 Championship 2018 នា​វេលា​ម៉ោង​៩​ព្រឹក​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​២០ កញ្ញា នៅ​កីឡដ្ឋាន MFF Football Centre​។​



​បើតាម​ប្រវត្តិ​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​៣​លើក​ក្នុង​វគ្គ​ពានរង្វាន់​កម្រិត​អាស៊ី​នេះ ដោយ​លទ្ធផល​កម្ពុជា​ចាញ់​២​លើក និង​ស្មើ​១​លើក​។ សម្រាប់​លើក​ទី​១​នៅ​ឆ្នាំ​២០០៤ លើ​ទឹកដី​វៀតណាម កម្ពុជា​បាន​ប្រកួត​ចាញ់​វៀតណាម​ក្នុង​លទ្ធផល ៤-០ មុន​ស្មើ ១-១ នៅលើ​ទឹកដី​ឥណ្ឌូណេស៊ី​ឆ្នាំ​២០០៨​។ នៅ​ឆ្នាំ​២០១២ កម្ពុជា​បាន​ចាញ់​វៀតណាម​ក្នុង​លទ្ធផល ៥-០ ពេល​ឡាវ​ធ្វើជា​ម្ចាស់ផ្ទះ​។​



​បន្ទាប់ពី​ការប្រកួត​រវាង​កម្ពុជា​ជាមួយ​វៀតណាម នៅក្នុង​ពូ​ល I នេះ​ក៏មាន​ការប្រកួត​១​គូ​ទៀត​ផងដែរ គឺ​រវាង​ក្រុម​ម្ចាស់ផ្ទះ​ម៉ុង​ហ្គោ​លី​ជាមួយ​ក្រុម​អូស្ត្រាលី​ដែល​ធ្វើឡើង​នា​វេលា​ម៉ោង​១​រសៀល​(​ម៉ោង​កម្ពុជា​)​នៅ​កីឡដ្ឋាន MFF Football Centre៕  


Tag:
 បាល់ទាត់​
  AFC U16
© រក្សាសិទ្ធិដោយ thmeythmey.com