ពីនេះ ពីនោះ
តើ​ពាក្យ «​នៅ​» និង «​នូវ​» មាន​អត្ថន័យ និង​ប្រើ​ខុសគ្នា​ដូចម្តេច​?
20, Sep 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​ភាគច្រើន សរសេរ​ពាក្យ​ទាំងពីរ​នេះ​ដោយ​ច្រឡំ និង​ខុសពី​អ​ន្ថ​ន័យ​គ្នា​រវាង ពាក្យ «​នៅ​» និង «​នូវ​» នេះ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ និង​ការប្រើប្រាស់​ពាក្យ​ទាំង​ពីនេះ​ខុសគ្នា​យ៉ាង​ដូច្នេះ​៖



​ទី​១ ពាក្យ «​នៅ​» មានន័យថា ឋិត​, ស្ថិត​, មាន​, ដែល​មិនទាន់​, ដែលមាន​ទៀត​។ ឧទាហរណ៍​៖ នៅឯណា​?, នៅផ្ទះ​, អស់ហើយ​ឬ​នៅ​?, នៅឡើយ​, នៅទេ​។

​ទី​២ ពាក្យ «​នូវ​» មានន័យថា ពាក្យ​ប្រាប់​ពី​ដំណើរ​សម្រេច​អំពើ​ដែល​គេ​ត្រូវធ្វើ​។ ឧទាហរណ៍​៖ បុគ្គល​ធ្វើ​នូវ​អំពើ​ល្អ​ដោយ​កាយ វាចា ចិត្ត និង​បាន​នូវ​ផល​ល្អ​។ ល​៕



© រក្សាសិទ្ធិដោយ thmeythmey.com