អត្ថបទពាណិជ្ជកម្ម
ការប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត ស៊ូ​បា​រុ នៅ​ប្រទេស​កម្ពុជា​ឆ្នាំ ២០១៧
19, Sep 2017 , 11:48 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន ម៉ូ​ធ័​រ អ៊ី​មេជ ខេ​ម​បូ​ឌា ដែលជា​តំណាង​ចែកចាយ​ផ្តាច់មុខ​នៃ រថយន្ត ស៊ូ​បា​រុ តែមួយគត់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានរៀបចំ​កម្មវិធី​ការប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត​ស៊ូ​បា​រុ ជា​លើក​ទី​៧ នៅ​រាជធានី​ភ្នំពេញ​កាលពីពេល​ថ្មីៗ​នេះ នៅមុខ​ផ្សារ​ទំនើប​សុ​វណ្ណា​។​
 
​ការប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត គឺជា​ការប្រកួត​ដ៏​លំបាក និង​ទាមទារ​អោយមាន​ភាព​អំណត់​អត់ធ្មត់​ដែល​បេក្ខជន​ទាំងអស់​តម្រូវអោយ​ដាក់​បាតដៃ​ស្តាំ លើ​រូប​បាតដៃ​ដែល​បិទ​រួចជាស្រេច​នៅលើ​រថយន្ត​។ បេក្ខជន​ដែល​ឈរ​បានយូរ​ជាងគេ​ទាំង​១០​រូប នឹងធ្វើ​ដំណើរ​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ប្រទេស​សឹង្ហ​បុរី​ខែ តុលា នាពេល​ខាងមុខនេះ​។ ហើយ​បេក្ខជន​រូប​ណា​ដែល​ឈរ​ដាក់​បាតដៃ​បានយូរ​ជាងគេ នឹងមាន​ឱកាស​ទទួល​យក​រង្វាន់​ធំ​គឺ​រថយន្ត Subaru XV ដ៏​ថ្មីស្រឡាង​មួយគ្រឿង​។​
 


​ការប្រកួត​ឆ្នាំនេះ​ក៏មាន​លក្ខណៈ​ស្វិត​ស្វែង​មិន​ចាញ់​ពី​ឆ្នាំមុន​ដែរ រួមទាំង​លក្ខខណ្ឌ និង​បទ​បញ្ញា​តិ​ផ្សេងៗ ដែល​ប្រើ​ក្នុងការ​ប្រកួត​នេះ​គឺ​ដូចនឹង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅឯ​ប្រទេស​សឹង្ហ​បុរី​។ បេក្ខជន​ដែល​ចូលរួម​ប្រកួត​គឺ​ត្រូវតែ​ឈរ​ដាក់​ដៃស្តាំ​របស់ខ្លួន នៅលើ​រថយន្ត​ដែល​បានកំនត់​។ បេក្ខជន​នឹងត្រូវ​អនុញ្ញាតអោយ​សំរាក ១០​នាទី​រាល់​រយៈពេល ៦​ម៉ោង​ម្តង ដើម្បី​ញុំ​ា​ទឹក និង​ចូល​បន្ទប់ទឹក ទន្ទឹមនឹងនោះ​នៅក្នុងពេល​ប្រកួត​យើង​អាចមាន​ជា​ហ្គេម​ផ្សេងៗ សំរាប់​លេង​កំសាន្ត​ផងដែរ​។ បេក្ខជន​នឹងត្រូវ​ចាក​ចេញពី​ការប្រកួត​ភ្លាមៗ ប្រសិនបើ​មានការ​ធ្វើ​ខុស​លក្ខខណ្ឌ​ណាមួយ​។ ការប្រកួត​នេះ​នឹង​បញ្ចប់​បន្ទាប់ពី​យើង​អាច​ស្វែងរក​បេក្ខជន​១០​រូប​ចុងក្រោយ​ដែល​ឈរ​បាន​យួរ​ជាងគេ​។​
 
​មាន​បេក្ខជន​ប្រមាណ​ជិត​១០០​នាក់ បានមក​ចុះឈ្មោះ​ចូលរួម​ប្រកួត​ក្នុងឆ្នាំនេះ ហើយ​បេក្ខជន​ដែលមាន​សម្ថ​ត​ភាព​ចំនួន​១០​រូប នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ស​ង្ហឹ​បុរី ជា​កន្លែង​ដែល​ពួកគេ​ត្រូវ​ប្រកួត​ជាមួយ និង​បេក្ខជន​ដែល​ឈ្នះ​មកពី​បណ្តា​ប្រទេស​០៩​ផ្សេងៗ​ក្នុង​អាស៊ាន ដើម្បី​ប្រកួត​យក​រង្វាន់​ធំ ហើយ​ក្រុមហ៊ុន​នឹង​ទទួលខុសត្រូវ​រាល់​ការធ្វើដំណើរ និង​ការ​ស្នាក់នៅ នៅ​ប្រទេស​សឹង្ហ​បុរី​។ 







​នៅឯ​ប្រទេស​ស​ង្ហឹ​បុរី​, បេក្ខជន​ដែល​ចូលរួម​ប្រកួត​អាចមាន​ឱកាស​ឈ្នះ​រង្វាន់​ជា​សាច់ប្រាក់​ច្រើន​ផ្សេងទៀត ដូចជា រង្វាន់​ប្រចាំ​ប្រទេស (​សំរាប់​បេក្ខជន​ណា​ដែល​ឈរ​បានយូរ​ជាងគេ ប្រចាំ​ប្រទេស​របស់ខ្លួន​), រង្វាន់​ប្រចាំ​អាស៊ាន (​បេក្ខជន​ដែល​ឈរ​បានយូរ​ជាងគេ ប្រចាំ​តំបន់​ដោយ​មិន​រាប់បញ្ចូល​ប្រទេស​ស​ង្ហឹ​បុរី​) និង​រង្វាន់​ជា​ក្រុម​សំរាប់​ប្រទេស ណា​ដែល​ឈរ​បានយូរ​ជាងគេ (​យក​ពេលវេលា​ដែល​បេក្ខជន​ម្នាក់ៗ​ឈរ​បូក​បញ្ចូល​គ្នា ដើម្បី​បាន​ពេលវេលា​ជា​ក្រុម​)​។​





© រក្សាសិទ្ធិដោយ thmeythmey.com