អត្ថបទពាណិជ្ជកម្ម
ភ្ជុំបិណ្ឌ​៖ សួន​ក​ម្សាន្ត​-​ហាង​ធម្មជាតិ EM ​បើក​លក់​​អា​ហារ​ពិសេ​ស​ធ្វើ​ពី​បន្លែ សាច់ និង​ផ្លែឈើ​ធម្មជាតិ​
20, Sep 2017 , 8:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សួន​កម្សាន្ត​ធម្មជាតិ EM ដែលមាន​ទីតាំងនៅ​ខាងលិច​ឈាង​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​, មាន​ចម្ងាយ​ប្រមាណ​ជា​៤​គីឡូម៉ែត្រ​ពី​វត្ត​ស្លែង បើក​ឲ្យ​ដំណើរការ​ដូច​ថ្ងៃ​ធម្មតា​នៅឱកាស​បុ​ណ្យ​ភ្ជុំបិណ្ឌ​នេះ​។ ផ្លូវ​ចូលទៅ​កាន់​សួន​កម្សាន្ត​ធម្មជាតិ EM គឺ​ស្ថិត​នៅជាប់​នឹង​របង​វត្ត​ស្លែង​តែម្តង​។ នៅក្នុង​សួន​កម្សាន្ត​នេះ អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​អាច​ទទួលបាន​ការបម្រើ​អាហារ​សរីរាង្គ និង​សេវា​ដទៃ​មួយចំនួន​ដូចតទៅ​៖ អាហា​រដ្ឋា​ន​សុខភាព​ធម្មជាតិ លក់​បន្លែ ត្រី សាច់​ធម្មជាតិ ថែរក្សា​សុខភាព​សម្ផស្ស ម៉ាស្សា​ខ្លួន​ដើម្បី​សុខភាព សួន​ទឹកធម្មជាតិ ស្ទូចត្រី និង​តូប​សម្រាប់​អង្គុយ​កម្សាន្ត​ពិសា​អាហារ​…

​ពិសា​អាហារ​ដែលមាន​ផ្ទុក​ជាតិគីមី គឺ​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ បំផ្លាញ​សេដ្ឋកិច្ច​គ្រួសារ និង​បំផ្លាញ​សេដ្ឋកិច្ចជាតិ​។ ដោយ​មើលឃើញ​បញ្ហា​នេះ អ្នកស្រី អ៊ឹង សុវណ្ណ​លី ម្ចាស់​សួន​កម្សាន្ត​ធម្មជាតិ EM និង​ជា​អ្នកជំនាញ​ល្បីល្បាញ​ខាង​ជីធម្មជាតិ EM បាន​ឲ្យ​ដឹងថា អ្នកស្រី​សម្រេចចិត្ត​បើក​សួន​កម្សាន្ត​ធម្មជាតិ EM នេះ ពីព្រោះ អ្នកស្រី​ចង់​ជួយ​រក​ទីផ្សារ​ជូន​កសិករ​ខ្មែរ និង​ចង់​ឲ្យ​អតិថិជន​ទាំងឡាយ​ទិញ​បន្លែ ផ្លែឈើ ត្រី​សាច់​ធម្មជាតិ​ពិតៗ​។



​កសិករ​ខ្មែរ​នាពេល​កន្លងមក​ប្រឈម​នឹង​កង្វះខាត​ទីផ្សារ​ដែល​ជំរុញ​ឲ្យ​តម្លៃ​កសិផល​ធ្លាក់ចុះ​។ អ្នកស្រី សុវណ្ណ​លី បាន​បញ្ជាក់ថា​៖«​ម្យ៉ាងទៀត យើង​ចង់​ជួយ​កសិករ​ដែល​ដាំ​បន្លែ​ធម្មជាតិ EM ពោលគឺ​មិនមែន​បន្លែ​ប្រើប្រាស់​ជីគីមី​ឡើយ​»​។ អ្នកស្រី សុវណ្ណ​លី ត្រៀម​ដាំ​បន្លែ​ខ្លួនឯង និង​បង្កើត​ក្រុម​កសិករ​ដាំ​បន្លែ​ធម្មជាតិ EM ដើម្បី​លក់​នៅក្នុង​សួន​កម្សាន្ត​ធម្មជាតិ EM​។

​បន្លែ ផ្លែឈើ​ធម្មជាតិ ត្រី សាច់ របស់​កសិករ​អាចដាក់​លក់​នៅក្នុង​សួន​កម្សាន្ត​ធម្មជាតិ ហើយ​សួន​កម្សាន្ត​នេះ​ក៏មាន​ហាង​អាហារ​ដ្ឋា​ន​ដែល​អាច​ចម្អិន​អាហារ​ពី​បន្លែ សាច់ ធម្មជាតិ​ភ្លាមៗ​ជូន​អតិថិជន​ដែរ​។ នៅក្នុង​សួន​កម្សាន្ត​នេះ អ្នកទេសចរ​អាច​ទទួល​បាន​សេវា​មួយចំនួន​ដូចតទៅ​៖ អាហា​រដ្ឋា​ន​សុខភាព​ធម្មជាតិ​, លក់​បន្លែ ត្រី សាច់​ធម្មជាតិ​, សេវា​ថែរក្សា​សុខភាព​សម្ផស្ស​, សេវា​ម៉ាស្សា​ខ្លួន​ដើម្បី​សុខភាព​, សួន​ទឹកធម្មជាតិ ស្ទូចត្រី និង​តូប​សម្រាប់​អង្គុយ​កម្សាន្ត​ពិសា​អាហារ​…



​កសិករ​ដែល​ដាំ​បន្លែ​ធម្មជាតិ​ត្រូវតែ​ត្រួតពិនិត្យ​ដោយ​សមាគម​របស់​អ្នកស្រី អ៊ឹង សុវណ្ណ​លី​។ អ្នកជំនាញ​ជីធម្មជាតិ EM រូបនេះ បាន​អះអាង​យ៉ាងច្បាស់​ថា រាល់​បន្លែ​ធម្មជាតិ​ដែល​ផលិត​ដោយ​ក្រុមការងារ​របស់​អ្នកស្រី និង​ក្រុម​កសិករ​របស់​អ្នកស្រី​ត្រូវតែ​ធម្មជាតិ​ពិតប្រាកដ ពោល គឺ​គ្មាន​ឡើយ​បន្លែ​ដាំ​ដោយ​ដាក់​ថ្នាំ​គីមី​។

​អ្នកស្រី អ៊ឹង សុវណ្ណ​លី បាន​បញ្ជាក់ថា ការវិនិយោគ​ច្រើន​សែន​ដុល្លារ​លើ​សួន​កម្សាន្ត​ធម្មជាតិ EM នេះ គឺ​ក្នុង​គោលដៅ​ជួយ​កសិករ​ដើម្បី​បើក​ទីផ្សារ​ផលិតផល​កសិកម្ម​ធម្ម​ជាតិ EM និង​ជួយ​ឲ្យ​អតិថិជន​ទទួលបាន​ផលិតផល​ធម្មជាតិ​ពិតប្រាកដ​៕

​លេខ​ទំនាក់ទំនង​៖ 010 99 86 86,  012 937 698, 016 99 86 86, 068 99 68 68







​(អត្ថបទ​ពាណិជ្ជកម្ម​)

 

© រក្សាសិទ្ធិដោយ thmeythmey.com