ជាតិ
សេដ្ឋកិច្ច
ប្រេងសាំងនៅតែរក្សាតម្លៃ ៣៨០០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី២២ កញ្ញា-០១ តុលា
× តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយនានា ក្នុងប្រទេសកម្ពុជា នៅតែរក្សាតម្លៃថ្លៃដដែល គឺចាប់ពីថ្ងៃទី២២ កញ្ញា ដល់ថ្ងៃទី ០១ ខែតុលានេះ។ នេះតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ នៅថ្ងៃទី ២២ ខែកញ្ញានេះ។
តម្លៃប្រេងសាំង ដែលបានកំណត់សម្រាប់ថ្ងៃទី២២ កញ្ញា ដល់ថ្ងៃទី០១ តុលានេះ នៅតែរក្សាតម្លៃថ្លៃដដែល ដោយប្រេងសាំងស៊ុបពែរថ្លៃ ៣៩០០ រៀលក្នុង១លីត្រ និងប្រេងសាំងធម្មតាថ្លៃ ៣៨០០ រៀលក្នុង១លីត្រ។ ដោយឡែកប្រេងម៉ាស៊ូតមានតម្លៃ ៣៥០០ រៀលក្នុង១លីត្រ។ នេះជាតម្លៃប្រេងឥន្ធនៈអតិបរមា ដែលត្រូវបានគិតតាមរូបមន្តប្រកាសអន្តរក្រសួង សម្រាប់ទីផ្សារកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com