បទយកការណ៍ / បទសម្ភាសន៍
ចំណុចសំខាន់ ដែលមេដឹកនាំល្អ គួរធ្វើ!
× ភ្នំពេញ៖ ការគ្រប់គ្រងទាំងក្របខ័ណ្ឌស្ថាប័ន និងប្រទេសជាតិ គឺជារឿងដ៏លំបាកបំផុត ព្រោះ ទាមទារនូវធាតុចូលជាច្រើន ដើម្បីឲ្យស្ថាប័នមានដំណើរប្រកបដោយភាពជោគជ័យ។ ក្នុងនោះ មេដឹកនាំមានតួនាទីយ៉ាងសំខាន់ ដើម្បីកាច់ចង្កួតស្ថាប័ន ឬប្រទេសជាតិកុំឲ្យធ្លាក់ទឹក។ ប៉ុន្តែ កន្លងមក មានអ្នកគ្រប់គ្រង(មេ)មួយចំនួន តែងប្រព្រឹត្តកំហុស ដែលជំរុញស្ថាប័ននោះជួបនឹងភាពបរាជ័យ។
ព្រះតេជគុណ គូ សុភាព សាស្ត្រាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានផ្តល់បទសម្ភាសផ្តាច់មុខជូនសារព័ត៌មានថ្មីៗថា មេល្អមិនត្រូវស្តីបន្ទោសកូនចៅ មិនលំអៀងលើកូនចៅ មិនកេងប្រវ័ញ្ចកម្លាំងពលកម្មបុគ្គលិក មិនបោកប្រាស់កូនចៅដោយជំរុញឲ្យកូនចៅធ្វើអំពើខុសច្បាប់ និងអសីលធម៌ជាដើម។ ព្រះតេជគុណមានសង្ឃដីកាបន្តថា មានគោលការណ៍៤ ដែលអាចយកឈ្នះចិត្តកូនចៅបាន គឺចេះជួយសង្គ្រោះពេលកូនចៅលំបាក សម្តីពីរោះ រុញបុគ្គលិក ឬកូនចៅឲ្យបានខ្ពស់ខ្ពង់ និងចេះដាក់ខ្លួន។
សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ ជាមួយ ភិក្ខុ វជិរប្បញ្ញោ គូ សុភាព សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com