ជាតិ
ភ្ជុំបិណ្ឌ​ឆ្នាំនេះ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើនជាង​ឆ្នាំមុន
23, Sep 2017 , 10:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍
រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍
ដោយ:
​ភ្នំពេញ​៖ បណ្តា​ខេត្ត​នានា ក្នុងប្រទេស​កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ ជាច្រើន ដែល​ធ្វើដំណើរ​កម្សាន្ត​តាម​តំបន់​ទេសចរណ៍​ផ្សេងៗ ក្នុងអំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​។ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន ភ្ញៀវ​ទេ​ចរច​ដែល​ដើរ​កម្សាន្ត ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ បាន​កើតឡើង​សម្រាប់​ឆ្នាំ​២០១៧​នេះ​។



របាយការណ៍ ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០១៧​នេះ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ជាង​១​លាន​នាក់ បានធ្វើ​ដំណើរ​កម្សាន្ត នៅតាម​បណ្តា​ខេត្ត​នានា ក្នុងប្រទេស​កម្ពុជា​។ របាយការណ៍​ខាងលើ បាន​បញ្ជាក់ថា ភ្ញៀវទេសចរ ដែល​ដើរ​កម្សាន្ត ក្នុង​រដូវ​ភ្ជុំបិណ្ឌ បានកើត​ឡើង​ជាង ១៥​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦​។

បើ​ផ្អែក​តាម​ប្រភព​ខាងលើ បណ្តា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា ភាគច្រើន  មានការ​កើតឡើង​នូវ​ភ្ញៀវទេសចរ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០១៧​នេះ​។ ខាងក្រោម​នេះ គឺ​ការ​ប្របធ​ប រវាង​ភ្ញៀវទេសចរ ដែល​ដើរ​កម្សាន្ត ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៦ ដែល​ដកស្រង់​ពី​របាយការណ៍​របស់​ក្រសួងទេសចរណ៍​៖

ខេត្ត​ត្បូងឃ្មុំ​៖ ភ្ញៀវទេសចរ​បាន​ទៅ​កម្សាន្ត​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ត្បូងឃ្មុំ​កាល​ថ្ងៃទី​១៩ ខែកញ្ញា ២០១៧ មាន​ចំនួន​សរុប ៣៨៤៨​នាក់ កើនឡើង​១៣,២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៦​។ ក្នុង​ពិ​ធិ​បុណ្យ​ភ្ជុំបិណ្ឌ នា​ថ្ងៃទី​២០ ខែកញ្ញា ២០១៧ ខេត្ត​ត្បូងឃ្មុំ មាន​ភ្ញៀវទេសចរ​ចំនួន​សរុប ៦៩៩១​នាក់ កើនឡើង​២៣០,៦៧​ភារ​យ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៦​។​

ខេត្តកំពត​៖ ភ្ញៀវទេសចរ​ចូលទៅ​កម្សាន្ត​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពត​កាល​ថ្ងៃទី​១៩ ខែកញ្ញា ២០១៧​មាន​ចំនួន​សរុប​១៤៤៦០​នាក់ កើនឡើង​១៧,២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៦ ក្នុងនោះ​ទេសចរ​ជាតិ​ចំនួន ១៤០៨៣​នាក់ និង​ទេសចរ​អន្តរជាតិ​ចំនួន ៣៧៧​នាក់​។ នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ទី​២០ ខែកញ្ញា ២០១៧ ភ្ញៀវទេសចរ​មាន​ចំនួន​សរុប ២៧៤០១​នាក់ កើនឡើង​២០,៩​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៦ ក្នុងនោះ​ទេសចរ​ជាតិ​មាន​ចំនួន​២៦៩៩៨​នាក់ និង​ទេសចរ​អន្តរជាតិ​មាន​ចំនួន​៤០៣​នាក់​។​
​ខេត្ត​ប៉ៃលិន​៖ ភ្ញៀវទេសចរ​បាន​ទៅ​កម្សាន្ត​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ប៉ៃលិន​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ២០១៧ មាន​ចំនួន​សរុប​២១៦៧​នាក់ ក្នុងនោះ​ទេសចរ​ជាតិ​មាន​ចំនួន​២១៣៩​នាក់ និង​ទេសចរ​អន្តរជាតិ​ចំនួន​២៨​នាក់​។  នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ទី​២០ ខែកញ្ញា ២០១៧ ភ្ញៀវទេសចរ​មាន​ចំនួន​សរុប ៧៤៦៨ នាក់​។​

ខេត្តស្ទឹងត្រែង​៖ ភ្ញៀវទេសចរ​បាន​ទៅ​កម្សាន្ត​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ២០១៧ មាន​ចំនួន​សរុប​១២២៨​នាក់ កើនឡើង​៩៤,៩២​ភារ​យ​។ នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ទី​២០ ខែកញ្ញា ២០១៧ មាន​ចំនួន​សរុប ២៧៩៤​នាក់ កើនឡើង​៣១,៣៥​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៦ ក្នុងនោះ​ទេសចរ​ជាតិ​មាន​ចំនួន​២៧៥៩​នាក់ និង​ទេសចរ​អន្តរជាតិ​ចំនួន​៣៥ នាក់​។​

​ខេត្តពោធិសាត់​៖
ភ្ញៀវទេសចរ​បាន​ទៅ​កម្សាន្ត​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តពោធិសាត់ កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ២០១៧ ភ្ញៀវទេសចរ​មាន​ចំនួន​សរុប​៤៧៨៨​នាក់​។ នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ទី​២០ ខែកញ្ញា ២០១៧ ភ្ញៀវទេសចរ​មាន​ចំនួន​សរុប​១១៩៥១​នាក់ កើនឡើង​៣២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៦ ក្នុងនោះ​ទេសចរ​ជាតិ​មាន​ចំនួន​១១៩៣៥​នាក់ និង​ទេសចរ​អន្តរជាតិ​ចំនួន​១៦​នាក់​។​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖
ភ្ញៀវទេសចរ​បាន​ទៅ​កម្សាន្ត​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ២០១៧ មាន​ចំនួន​សរុប​១២០០​នាក់ កើនឡើង​ប្រមាណ​៨​ភាគរយ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​១១៤៥​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៥៥​នាក់​។ នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ទី​២០ ខែកញ្ញា ២០១៧ មាន​ចំនួន​សរុប​១៦៤៦​នាក់ កើនឡើង ៤៦,២៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៦ ក្នុងនោះ​ទេសចរ​ជាតិ​មាន​ចំនួន​១៦១០​នាក់ និង​ទេសចរ​អន្តរជាតិ​ចំនួន​៣៥ នាក់​។​

​ខេត្តមណ្ឌលគិរី​៖
ភ្ញៀវទេសចរ​បាន​ទៅ​កម្សាន្ត​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តមណ្ឌលគិរី នា​ថ្ងៃទី​១៩ ខែកញ្ញា ២០១៧ មាន​ចំនួន​សរុប​២៥៨៧​នាក់ កើនឡើង​ប្រមាណ​៥​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៦ ក្នុងនោះ​ទេសចរ​ជាតិ​មាន​ចំនួន​២៥១២​នាក់ និង​ទេសចរ​អន្តរជាតិ​ចំនួន​៧៥​នាក់​។ នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ទី​២០ ខែកញ្ញា ២០១៧ ភ្ញៀវទេសចរ​មាន​ចំនួន​សរុប​៣០៣៥​នាក់ កើនឡើង ១៧,៣១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦ ក្នុងនោះ​ទេសចរ​ជាតិ​មាន​ចំនួន​២៩៥០​នាក់ និង​ទេសចរ​អន្តរជាតិ​ចំនួន​៨៥​នាក់​។​

​ខេត្តក្រចេះ​៖
ភ្ញៀវទេសចរ​បាន​ទៅ​កម្សាន្ត​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តក្រចេះ កាលពី​ថ្ងៃទី​១៩​ខែកញ្ញា ២០១៧ ភ្ញៀវទេសចរ​មាន​ចំនួន​សរុប​៣៦៦១​នាក់ កើនឡើង​២៦,២៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦ ក្នុងនោះ​ទេសចរ​ជាតិ​មាន​ចំនួន​៣៤៨១​នាក់ និង​ទេសចរ​អន្តរជាតិ​ចំនួន​១៨០​នាក់​។ នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ទី​២០ ខែកញ្ញា ២០១៧ ភ្ញៀវទេសចរ​មាន​ចំនួន​សរុប​៤៩០០​នាក់ កើនឡើង​៣៧,៤០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦ ក្នុងនោះ​ទេសចរ​ជាតិ​មាន​ចំនួន​៤៦៨២​នាក់ និង​ទេសចរ​អន្តរជាតិ​ចំនួន​២១៨​នាក់​។​

​ខេត្តបន្ទាយមានជ័យ​៖
ភ្ញៀវទេសចរ​បាន​ទៅ​កម្សាន្ត​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ២០១៧ ភ្ញៀវទេសចរ​មាន​ចំនួន​សរុប​៦៦០៦​នាក់​។ នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ទី​២០ ខែកញ្ញា ២០១៧ ភ្ញៀវទេសចរ​មាន​ចំនួន​សរុប​៤១៣១៣​នាក់ កើនឡើង ១២១,០៩​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦​។​

​ខេត្តព្រះវិហារ​៖ ភ្ញៀវទេសចរ​បាន​ទៅ​កម្សាន្ត​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ២០១៧ មាន​ចំនួន​សរុប​៣៣២៧​នាក់ កើនឡើង ១៤,០១​ភាគរយ​។​

​ខេត្តកំពង់ធំ​៖
ភ្ញៀវទេសចរ​បាន​ទៅ​កម្សាន្ត​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ២០១៧ ភ្ញៀវទេសចរ​មាន​ចំនួន​សរុប​១១៩១៤​នាក់ កើនឡើង​ប្រមាណ​២០០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៦ ក្នុងនោះ​ទេសចរ​ជាតិ​មាន​ចំនួន​១១៩១៩​នាក់ និង​ទេសចរ​អន្តរជាតិ​ចំនួន​១៥​នាក់​។​

​ខេត្ត​កែប​៖ ភ្ញៀវទេសចរ​បាន​ទៅ​កម្សាន្ត​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ខេត្ត​កែប នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ទី​២០ ខែកញ្ញា ២០១៧ មាន​ចំនួន​សរុប​២៣៨១៧ នាក់​។​

​ខេត្តកណ្តាល​៖
ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ខេត្តកណ្តាល នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ទី​២០ ខែកញ្ញា ២០១៧ មាន​ចំនួន​សរុប​៣៨៤០៥ នាក់ កើនឡើង​១២,៣៥​ភាគរយ​។​

​ខេត្តកោះកុង​៖ ភ្ញៀវទេសចរ​បាន​ទៅ​កម្សាន្ត​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ខេត្តកោះកុង នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ទី​២០ ខែកញ្ញា ២០១៧ មាន​ចំនួន​សរុប​៨១៦៥​នាក់ កើនឡើង ៣៣,៣៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦ ក្នុងនោះ​ទេសចរ​ជាតិ​មាន​ចំនួន​៦៥២៩​នាក់ និង​ទេសចរ​អន្តរជាតិ​ចំនួន​១៦៣៦​នាក់​។​

​ខេត្តបាត់ដំបង​៖ ភ្ញៀវទេសចរ​បាន​ទៅ​កម្សាន្ត​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ទី​២០ ខែកញ្ញា ២០១៧ ភ្ញៀវទេសចរ​មាន​ចំនួន​សរុប ៤១៦៧៤​នាក់ កើនឡើង ៨,២៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦ ក្នុងនោះ​ទេសចរ​ជាតិ​មាន​ចំនួន​៤១៥៩៥​នាក់ និង​ទេសចរ​អន្តរជាតិ​ចំនួន​៧៩​នាក់​។​

​ខេត្តរតនគិរី​៖ ភ្ញៀវទេសចរ​បាន​ទៅ​កម្សាន្ត​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ខេត្តរតនគិរី នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ទី​២០ ខែកញ្ញា ២០១៧ មាន​ចំនួន​សរុប​២៣៨២​នាក់ កើនឡើង ៣២,៣០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦ ក្នុងនោះ​ទេសចរ​ជាតិ​មាន​ចំនួន​២៣០១​នាក់ និង​ទេសចរ​អន្តរជាតិ​ចំនួន​៨១ នាក់​។​

​ខេត្ត​ព្រះសីហនុ​៖ ភ្ញៀវទេសចរ​បាន​ទៅ​កម្សាន្ត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​កាលពី​ថ្ងៃ​១៩ ខែសីហា ឆ្នាំ​២០១៧ មាន​ចំ​នួ​ប្រមាណ ៣០០០០​នាក់​។ ដោយឡែក ភ្ញៀវទេសចរ​ទៅ​កំសាន្ត​នៅតាម​កោះមាន​ចំនួន​១៤៦២ ក្នុងនោះ ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​៣៩៤​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​១០៦៨​នាក់ និង​ភ្ញៀវ​ចូល​តាម​ព្រលានយន្តហោះ​អន្តរជាតិ​កងកេង​សរុប​ចំនួន​៧៣៣​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ ៣២៩​នាក់ និង​ភ្ញៀវ​អន្តរជាតិ ៣០៤​នាក់​។​

​ខេត្តព្រៃវែង​៖ ភ្ញៀវទេសចរ​បាន​ទៅ​កម្សាន្ត​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តព្រៃវែង កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ២០១៧ មាន​ចំនួន​សរុប​១១៣ នាក់ កើនឡើង​៩​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦ ក្នុងនោះ​ទេសចរ​ជាតិ​មាន​ចំនួន ១១២០​នាក់ និង​ទេសចរ​អន្តរជាតិ​ចំនួន​២៩​នាក់​។​

​ខេត្តសៀមរាប​៖ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៧ មាន​ចំនួន​ប្រមាណ ៥៥,២១៣ នាក់ កើនឡើង​៣.៩៣​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​៥៣១២៤​នាក់​។ ក្នុងនោះ​ភ្ញៀវ​ទេ​ចរណ៍​អន្តរជាតិ​មាន​ចំនួន​៦២១៣​នាក់ មានការ​កើនឡើង​១.៤៥​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​៦១២៤​នាក់​។ ភ្ញៀវទេសចរ​ជាតិ​សរុប​មាន​ចំនួន​ប្រមាណ​៤៩,000​នាក់​(​ប្រជាជន​ក្នុង​ខេត្ត​ដែល​ធ្វើដំណើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា​ក្នុង​តំបន់​អង្គរ បឹង​ទន្លេសាប បារាយណ៍ទឹកថ្លា និង​មកពី​តាម​បណ្តា​ខេត្ត​) មានការ​កើន ឡើង ៤.២៥​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​៤៧,០០០​នាក់​៕



© រក្សាសិទ្ធិដោយ thmeythmey.com