ជាតិ
ពាក្យថា បច្ច័យ មិនមែនមានន័យថា លុយ តែមួយមុខនោះទេ
× ភ្នំពេញ៖ ពលរដ្ឋខ្មែរជាច្រើន យល់ថា លុយ និងបច្ច័យ គឺតែមួយ។ ប៉ុន្តែ លុយ និងបច្ច័យ មិនដូចគ្នាទេ។ នេះបើតាមព្រះតេជគុណ គូ សុភាព សាស្ត្រាចារ្យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
ព្រះតេជគុណ គូ សុភាព មានសង្ឃដីកាថា លុយ គឺជាផ្នែកមួយនៃបច្ច័យប៉ុណ្ណោះ ពីព្រោះ បច្ច័យ បានបូកសរុបរបស់របរក្រៅខ្លួនទាំងអស់ ដូចជា៖ លុយ សំពត់ ចីពរ អាហារ ផ្ទះ សាលា វិហារ និងថ្នាំសង្កូវជាដើម។
ព្រះតេជគុណ បន្តថា បច្ច័យ ក៏មានន័យខុសពីសទ្ធាផងដែរ។ ព្រះអង្គពន្យល់ថា សទ្ធា គឺជាសេចក្តីជ្រះថ្លា និងការជឿជាក់។ ព្រះតេជគុណ មានសង្ឃដីកាយ៉ាងដូច្នេះថា៖«ខុសគ្នាដាច់ សទ្ធាជាទឹកចិត្តជ្រះថ្លា ជឿជាក់ថា ធ្វើអំពើល្អ នឹងបានផលល្អ។ នៅពេលមនុស្សមានសទ្ធា ទើបជំរុញឲ្យមនុស្សធ្វើទាន បរិច្ចាគជួយអ្នកដទៃ ហើយទាននេះហើយ ដែលខ្មែរយើងហៅថាបច្ច័យ»។
សូមអញ្ជើញស្តាប់ការពន្យល់របស់ ភិក្ខុ វជិរប្បញ្ញោ គូ សុភាព សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com