ពីនេះ ពីនោះ
អក្សរ «​ក​, គ​, ង​, ឆ​, ដ​, ត​, ទ​, ល​,...» ជា​ពាក្យកំព្រា​ដែល​សព្វថ្ងៃ​ខ្មែរ​ពិបាក​ប្រើ​
24, Sep 2017 , 7:12 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ​ទោល​ឯកឯង ជា​នាមសព្ទ គឺ​ពាក្យ​ដែល​មានតែ​អក្សរ​មួយ​តួ​គត់ ឥតមាន​ព្យញ្ជនៈ​ណាមួយ​ជា​តួ​ប្រកប​ឡើយ ដូចជា ក  (​កម​នុស្ស​, កកើត​,...); ខ  (​ខ​១, ខ​២; ត្រីខ​...); គ ( ដើម​គ​, មនុ​ស្សគ ); ង ( ង​ស្ទើត​ឡើង ); ច ( ច​ឈើ​, ឆ្នាំច​...);  ឆ ( ឆបោក​, ឆ​ច្រមុះ​គោ ); ញ​( ដើម​ញ​, ដោះញ ); ដ ( ទូកដ ); ត  ( ត​ភ្ជាប់​, តទៅ​,...); ទ​( ទ​សម្រាប់​ដាក់​ឲ្យ​ទឹក​ហូរ ); ព  (​ពកូន​); ល  (​ល​មើល​); ស ( សម្បុរ​ស ) ជាដើម​នេះ គេ​ហៅថា ពាក្យកំព្រា គឺ​ពាក្យ​ទោល​។



សព្វថ្ងៃនេះ​, ខ្មែរ​យើង​ពិបាក​ប្រើពាក្យ​កំព្រា​ទាំង​ប៉ុន្មាន​នោះ​ណាស់ ដូចជា​ត្រូវ​សរសេរ លើក​ជាក់​លើក (​លើកដាក់​លើ​-​ក ),  ទូកង ( ទូក​-​ង ), កុក​សក ( កុក​-​ស​-​ក ) លូកល ( លូក​-​ល ) ។ ល ។ បើ​មិន​ប្រើ​គំនូស ( - ) នេះ​រាំង​ទេ គេ​មិន​អាន​ថា លើកដាក់​-​លើក​, ទូ​-​កង​, កុក​-​សក​, លូ​-​កល ឡើយ​។​

​តាមពិត កាលពី គ​. ស​. ១៩១៤ គណៈកម្មការ​តែង​វចនានុក្រម​ខ្មែរ​បាន​ព្រមព្រៀង​បង្កើត​ស​ញ្ញ​មួយបែប​ឲ្យ​ឈ្មោះថា អឌ្ឍចន្ទ "​ព្រះ​ចន្ទ​កន្លះ​ភាគ​" មាន​រូបសណ្ឋាន​ស្រដៀង​នឹង​ព្រះ​ចន្ទ​ចំណិតដូង ប៉ុន្តែ​មិន​ផ្ងារ​ឡើងលើ​ទេ ត្រូវ​ប្រើ​ផ្កាប់​គ្រប​លើ ពាក្យកំព្រា​, បាន​ប្រើ​ខ្លះ​បណ្ដើរ​ទៅហើយ​, ក៏​ស្រាប់​តែមាន​ខ្មែរ​ខ្លះ​គ្នាឯង​នេះ កើតមាន​សេចក្តី​ក្តៅក្រហាយ​ប្ដឹងផ្ដល់​ឡើង អឌ្ឍចន្ទ នោះ​ក៏ត្រូវ​វិនាស​ទៅ វិញ​៕

© រក្សាសិទ្ធិដោយ thmeythmey.com