ជាតិ
ពីនេះ ពីនោះ
ព្រះពុទ្ធ ប្រាប់​មនុស្ស​កុំ​ឲ្យ​ធ្វើ​ការងារ​ដែល​ច្របូកច្របល់​
24, Sep 2017 , 8:39 am        
រូបភាព
ដោយ:
នៅក្នុង​មង្គលសូត្រ​ទាំង ៣៦ ប្រការ ដែល​ព្រះ​សម្ម​សម្ពុទ្ធ បាន​សម្តែង មាន​ចំណុច​មួយ ដែល​ព្រះអង្គ បាន​ទូន្មាន​ពី​របៀប​ធ្វើការ​របស់​មនុស្ស​ប្រចាំថ្ងៃ​។



«​ការងារ​ទាំងឡាយ​ដែល​មិន​ច្របូកច្របល់ គឺជា​មង្គល​ដ៏​ឧ​ត្ត​ម​នេះ​» ។ នេះ​ជា​ព្រះពុទ្ធដីការ​ដែល​បាន​សម្តែង​កាលពី​ជាង ២៥០០ ឆ្នាំមុន​។

​នៅ​ក្នុងន័យនេះ ព្រ​ពុទ្ធ​ជា​ម្ចាស់ ចង់​ប្រាប់​មនុស្ស​ឲ្យ​ចេះ​បែងចែក​ការងារ​របស់ខ្លួន និង​កំណត់​ពេលវេលា​ឲ្យ​បានច្បាស់លាស់ ដោយ​ចៀសវាង​ការធ្វើការងារ​នីមួយៗ មិន​ប្រាកដប្រជា ដែល​ធ្វើ​ឲ្យ​ច្របូកច្របល់​។ ហើយ​បើ​បុគ្គល​ធ្វើ​ការងារ​ដោយ​ច្របូកច្របល់ ព្រះពុទ្ធ​ត្រាស់​ថា មិនមែនជា​មង្គល​ឡើយ វា​នឹងធ្វើ​ឲ្យ​បុគ្គល​នោះ​មិនអាច​ទទួលលទ្ធផល​ល្អ​៕



© រក្សាសិទ្ធិដោយ thmeythmey.com