បទយកការណ៍ / បទសម្ភាសន៍
មនុស្សដែលចូលចិត្តរកកំហុសអ្នកដទៃ គឺជាអ្នករើសសំរាមដាក់ក្នុងខួរក្បាល
× ភ្នំពេញ៖ ព្រះតេជគុណ គូ សុភាព សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា មានសង្ឃដីកាថា ការគិតតែពីចំណុចអាក្រក់របស់អ្នកដទៃ គឺមិនខុសពីការដើររើសសំរាមដាក់ក្នុងខួរក្បាលរបស់ខ្លួនឡើយ។ ព្រះអង្គ ពន្យល់ថា មនុស្សមានចំណុចល្អ និងចំណុចមិនល្អ ប៉ុន្តែ ការគិតពីចំណុចអាក្រក់របស់អ្នកដទៃច្រើនពេក អាចធ្វើខ្លួនឯងក្តៅក្រហាយទៅវិញទេ។
«មនុស្សយើងឃើញអ្នកដទៃខ្មៅ ជួនកាលមិនមែនអ្នកហ្នឹងខ្មៅទេ ដោយសារយើងពាក់វ៉ែនតាខ្មៅ ទើបឃើញអ្នកហ្នឹងខ្មៅរហូត ទោះអ្នកហ្នឹងលាបម្សៅសក្តី ក៏នៅតែខ្មៅដែរ។ ដូច្នេះ ទាល់តែយើងលាងវ៉ែនតាយើងឲ្យថ្លា យើងនឹងឃើញគេថ្លាដែរហើយ»។ នេះជាសង្ឃដីការបស់ព្រះតេជគុណ គូ សុភាព សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
សូមអញ្ជើញស្តាប់បទសម្ភាសរវាង លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ ជាមួយ ព្រះតេជគុណ គូ សុភាព គង់នៅវត្ត «និគ្រោធវ័ន» ហៅវត្ត «គល់ទទឹង» ដែលមានចម្ងាយ១គីឡូម៉ែត្រពីស្ពានឆ្លងទន្លេបាសាក់ក្រុងតាខ្មៅ ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com