អត្ថបទពាណិជ្ជកម្ម
Huawei រៀបចំពិធីជប់លៀងថ្លែងអំណរគុណអ្នកសារព័ត៌មាន និង ប្រកាសផ្តល់ការដូថែមដល់អតិថិជនសរុបជាង ១០ម៉ីនដុល្លារ សម្រាប់បុណ្យភ្ជុំ
× រាជធានីភ្នំពេញ៖ បន្ទាប់ពីទទួលជោគជ័យលើទីផ្សារស្មាតហ្វូន Huawei P10 P10 Plus, Huawei Mate9, Huawei Y7 Prime, Huawei GR5 2017 និងទទួលបានចំណាត់ថា្នក់ ស្មាតហ្វូនធំជាងគេលំដាប់ពិភពលោកលេខ២ ជំនួស Appleរួចមក ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា បានប្រារព្ធពិធីជប់លៀងពិសេស ថ្លែងអំណរគុណដល់ មិត្តអ្នកសារព័ត៌មាន ដៃគូរសហការ និងប្រកាសផ្តល់ការដូថែម ដល់អតិថិជនសរុបជាង ១០ម៉ឺនដុល្លារ សម្រាប់បុណ្យភ្ជុំនៅសណ្ឋាគារ Juliana។
កម្មវិធីជប់លៀងដ៏ពិសេសនេះ រួមមានវត្តមាន តារាចម្រៀងតារាបង្ហាញម៉ូតល្បីៗ មិត្តអ្នក សារពត៌មាន ជាងថតរូបអាជីព ក្រុមការងារ Huawei និងដៃគូរសហការសរុបជាង ៣០នាក់ ក្រោមភោជនីអាហារដ៏ឆ្ងាញ់ពិសារ នៃកម្រគ្រួសារ Huawei។
លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់របស់ ស្មាតហ្វូន Huawei ប្រចាំប្រទេស កម្ពុជាបានថ្លែងថា ក្រៅពីត្រៀមកាដូពិសេសសរុបទូទាំងប្រទេសជាង ១០ ម៉ឺនដុល្លារ សម្រាប់អតិថិជននារដូវបុណ្យភ្ជុំ ក្រុមហ៊ុន Huawei ក៏បានរៀបចំនូវកម្មវិធី អាហារសាមគ្គី សម្រាប់ថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ របស់អតិថិជន ដៃគូរសហការ តារាចម្រៀងតារាម៉ូដែល មិត្តអ្នកសារព័ត៌មាន ជាងថតរូបអាជីព និង ក្រុមការងារ Huawei ដែលបានជួយជំរុញឲ្យ Huawei រីកចំរើនជាលំដាប់រហូត អាចគ្រងតំណែងលេខ២ ស្មាតហ្វូនធំជាងគេ លំដាប់ពិភពលោកជំនួសក្រុមហ៊ុនApple។ លោក យុទ្ធូ បន្ថែមថា៖ “យើងបន្តសហការគ្នានិងរួមគ្នាតែមួយ ដើម្បីជោគជ័យថ្មី ជាមួយ Huawei Smartphone ស៊េរីថ្មីៗ”។
គួររំលឹកថា អតិថិជន អាចទទួលបាន កាដូថែមពិសេសថែមដូរព្យុះសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ នៅគ្រប់សាខា ហាងលក់ទូរសព្ទ ដែលមានបុគ្គលិក ហួវៃ និងស្លាកសញ្ញា ហួវៃ ដោយគ្រាន់តែជាវនូវស្មាតហ្វូនស៊េរីណាមួយរបស់ Huawei។ បច្ចុប្បន្នក្រុមហ៊ុន Huawei កំពុង ឡើងកូដខ្លាំង ជាពិសេសស្មាតហ្វូន កាមេរ៉ាពីរ ដោយសារគុណភាពផលិតផលលើសពីតម្លៃ ស្មាតហ្វូន GR5 2017, Huawei P10, P10 Plus, Mate9, ហើយក្នុងពេលឆាប់ៗនេះ នឹងមានវត្តមានកំពូលស្មាតហ្វូនកាមេរ៉ា៤ (មុខ២ និងក្រោយ២) ហើយនិងកំពូលអធិរាជស្មាតហ្វូន Huawei Mate10 បំពាក់ Kirin 970 ទ្រទ្រង់បច្ចេកវិទ្យា AI ក្នុងតម្លៃដ៏ភ្ញាក់ផ្អើល ជាមួយនឹងការថែមអស្ទះ ។
ក្រៅពីនេះ ក្រុមហ៊ុន ហួវៃនឹងបន្តចេញប្រូម៉ូសិនយក្សចាប់ពីខែតុលាដល់ធ្នូ ឆ្នាំ២០១៧ ដើម្បីជាកិច្ចតបស្នង ដល់អតិថិជនដែលតែងតែគាំទ្រផលិតផលស្មាតហ្វូនរបស់ខ្លួន។
អំពីតម្លៃស្មាតហ្វូន និងប្រូម៉ូសិនភ្ជុំបិណ្ឌ
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com