អត្ថបទពាណិជ្ជកម្ម
ឱកាស​ឈ្នះ​រង្វាន់ ចាក់​សាំង ញ៉ាំ​អាហារ មើល​កុន ពេញ​១​ឆ្នាំ និង ប័ណ្ណ​ទិញ​ទំនិញ​តាម​ ​អន​ឡាញ ពី​ប័ណ្ណ​ឥណ​ពន្ធ​វី​សា កាណាឌីយ៉ា​
25, Sep 2017 , 8:52 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ បន្ទាប់ពី​ដាក់​ឲ្យ​អតិថិជន​ប្រើប្រាស់​ជា​ផ្លូវការ​បាន​យ៉ាង​ជោគជ័យ កាលពី​ពាក់កណ្តាល​ខែមីនា​កន្លង​ទៅ​ថ្មីៗ​នេះ និង​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​កាន់តែ​សម្បូរបែប​ជូន​ដល់​អតិថិជន​ទាំងចាស់​និង​ថ្មី ដែល​បាន​បន្ត​គាំទ្រ​ធនាគារ កាណាឌីយ៉ា​តាំងពីដើម​រៀងមក ។ ធនាគារ​កាណាឌីយ៉ា បាន​បង្កើត​នូវ​កម្មវិធី​ពិសេស​ថ្មី​មួយ​បន្ថែមទៀត​ដែលមាន​ឈ្មោះថា​” ចាយ​ប័ណ្ណ​ឥណ​ពន្ធ​វី​សា​របស់​ធនាគារ កាណាឌីយ៉ា ឈ្នះ​រង្វាន់​ពេញ​១​ឆ្នាំ ” កម្មវិធី​នេះ​មាន​រយៈពេល​៦​ខែ ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
 
​អតិថិជន​របស់​ប័ណ្ណ​ឥណ​ពន្ធ​វី​សា​ទាំងអស់​របស់​ធនាគារ កាណាឌីយ៉ា​គ្រាន់តែ​ធ្វើការ​ចំណាយ​ចាប់ពី​៣០​ដុល្លារ​អាមេរិក​ឡើងទៅ នៅ​រាល់ពេល​ការចាយ​តាមរយៈ​ប័ណ្ណ​ឥណ​ពន្ធ​វី​សា​នៅ​គ្រប់​ទីកន្លែង​និង​គ្រប់ពេលវេលា អាចមាន​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ដូចជា​៖

​រង្វាន់​ទី​១:     ​ចាក់​សាំង​ឥតគិតថ្លៃ​នៅ​ស្ថានីយ៍ Caltex ពេញ​១​ឆ្នាំ ចំនួន ៤ រង្វាន់​
​រង្វាន់​ទី​២:​    ​ញ៉ាំ​អាហារសម្រន់​ឥតគិតថ្លៃ​នៅ LOTTERIA ពេញ​១​ឆ្នាំ ចំនួន ៨ រង្វាន់​
​រង្វាន់​ទី​៣:​    ​មើល​កុន​នៅ Major Cineplex ដោយ​ឥតគិតថ្លៃ ពេញ​១​ឆ្នាំ ចំនួន ១៦ រង្វាន់​
​រង្វាន់​ទី​៤:​    ​ទទួលបាន​គូ​ប៉ុង កា​ណា​ម៉​ល សម្រាប់​ការទិញ​ទំនិញ​តាម​អន​ឡាញ ចំនួន ៣២ រង្វាន់​
​ការចាប់​រង្វាន់​លើក​ទី​១ ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៧ និង​លើក​ទី​២ នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ ។​

​រួសរាន់​ឡើង​!!! សម្រាប់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​ប័ណ្ណ​ឥណ​ពន្ធ​វី​សា​របស់​ធនាគារ កាណាឌីយ៉ា ចំណាយ​កាន់តែច្រើន​ទទួលបាន​ឱកាស​ឈ្នះ​រង្វាន់​កាន់តែច្រើន​។  សម្រាប់​អតិថិជន​ដែល​ពុំទាន់​មាន​ប័ណ្ណ​ឥណ​ពន្ធ​វី​សា​របស់​ធនាគារ កាណាឌីយ៉ា សូម​រួសរាន់​មក​បើក​ប័ណ្ណ​ឥណ​ពន្ធ​វី​សា ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​នេះដែរ​។ ធនាគារ​កាណាឌីយ៉ា នឹង​គ្រោង​ធ្វើ​ការចាប់​រង្វាន់​ជា​រៀងរាល់ឆ្នាំ ដើម្បី​ឲ្យ​អតិថិជន​ទទួលបាន​សំណាង​ជា​រៀងរាល់ឆ្នាំ​។​

​ព័ត៌មាន​បន្ថែម​ទូរស័ព្ទ​មក​លេខ​៖០២៣ ៨៦៨ ២២២ ឬ​ចូលទៅ​កាន់​គេហទំព័រ www.canadiabank.com.kh ។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com