អត្ថបទពាណិជ្ជកម្ម
កិច្ចសម្ភាសន៍ កញ្ញា លឹម ស្រីពៅ អំពីការចុះឈ្មោះចូលរៀននៅ វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា
× ១. តើកញ្ញាអាចរៀបរាប់អំពីការសិក្សា និងការងាររបស់កញ្ញាបានដែរ ឬទេ?
ចា! នាងខ្ញុំឈ្មោះ លឹម ស្រីពៅ។ នាងខ្ញុំជាបុគ្គលិកផ្នែកគណនេយ្យនៅក្រុមហ៊ុន Personal Care and Medical Supply Co.,Ltd។ នាងខ្ញុំបានបញ្ចប់បរិញ្ញាប័ត្រផ្នែកគណនេយ្យរួចទៅហើយនៅវិទ្យាស្ថានមួយ។
២. កញ្ញាបានបញ្ចប់បរិញ្ញាប័ត្រផ្នែកគណនេយ្យរួចទៅហើយ។ ហេតុអ្វី បានជាកញ្ញាសម្រេចចិត្តចុះឈ្មោះចូលរៀនកម្មវិធី Pearson LCCI Diploma in Accounting និង Pearson LCCI English for Business?
កញ្ញា លឹម ស្រីពៅ មានកត្តាជាច្រើនដែលជំរុញឲ្យខ្ញុំសម្រេចចិត្តចុះឈ្មោះចូលរៀនកម្មវិធីទាំងនេះ បន្ទាប់ពីធ្វើការអនុវត្តផ្ទាល់ក្នុងនាមជាគណនេយ្យករក្រុមហ៊ុន ខ្ញុំអាចវាយតម្លៃបានថា ចំណេះដឹងផ្នែកគណនេយ្យរបស់ខ្លួននៅមានកម្រិត។ ម្យ៉ាងទៀតដើម្បីបន្តអាជីពមួយនេះទៅកាន់តំណែងខ្ពស់ជាងនេះ ក្រៅពីជំនាញទន់យើងក៏ត្រូវពង្រឹងជំនាញរឹងរបស់ខ្លួនផងដែរ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារ។ ដោយជឿជាក់ថា កម្មវិធីសិក្សាគណនេយ្យបែបអនុវត្តន៍នឹងត្រូវបានទទួលស្គាល់ជាអន្តរជាតិនេះ ជួយឲ្យខ្ញុំពង្រីក និងពង្រឹងជំនាញគណនេយ្យបានយ៉ាងស្ទាត់ជំនាញ។ កម្មវិធីនេះតម្រូវឲ្យនិស្សិតរៀនជាភាសាអង់គ្លេស ដូច្នេះវា ជួយឲ្យនិស្សិត បានយល់ដឹងច្រើននូវពាក្យបច្ចេកទេស និង ពាក្យគន្លឹះជាច្រើនបន្ថែមទៀត។ សម្រាប់ភាសាអង់គ្លេសរបស់ ខ្ញុំអាចប្រើប្រាស់ទំនាក់ទំនងជាធម្មតា ប៉ុន្តែនៅពេលដែលត្រូវប្រើជាលក្ខណៈផ្លូវការ ដូចជាកំណត់ហេតុអង្គប្រជុំ ការសរសេរសារអេឡិចត្រូនិច ឬការប្រជុំជាលក្ខណៈអន្តរជាតិ គឺពិបាកច្រើន។ កញ្ញា លឹម ស្រីពៅ ជឿជាក់ថា Pearson LCCI English for Business និង ជួយ បំពេញចន្លោះខ្វះខាតទាំងនេះ។
៣. តើតម្លៃរបស់កម្មវិធីសិក្សានេះ មានលក្ខណៈយ៉ាងដូចម្តេចដែរ?
តម្លៃរបស់កម្មវិធីនេះ មានលក្ខណៈសមរម្យអាចទទួលយកបាន។ ដោយជ្រើសរើសយកការបង់ប្រាក់ជាប្រចាំខែ ដូច្នេះ ខ្ញុំចំណាយប្រហែល ១០០ ដុល្លារប៉ុណ្ណោះក្នុងមួយខែដោយអាចសន្សំ និងចំណាយផ្សេងៗបានជាមួយនឹងប្រាក់ខែបច្ចុប្បន្នបាន។
៤. តើនៅថ្ងៃអនាគត កញ្ញាចង់ក្លាយទៅជាអ្វី?
ក្នុងរយៈពេល ១០ឆ្នាំទៅមុខ ខ្ញុំចង់ក្លាយទៅជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនដ៏ធំមួយ ប្រសិនបើអាចខ្ញុំនឹងចាប់ផ្តើមបង្កើតអាជីវកម្មផ្ទាល់ខ្លួនមួយផងដែរ ហើយខ្ញុំជឿជាក់ថា ចំណេះដឹងហិរញ្ញវត្ថុដែលបានកំពុងក្រេបជញ្ជក់នឹងជួយឲ្យ សម្រេចបាននូវគោលបំណងនេះ។
សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀននៅវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជាលោកអ្នកអាចទំនាក់ទំនងបានតាម អាសយដ្ឋាន៖
ផ្ទះលេខ ៨០៧ ផ្លូវព្រះមុនីវង្ស, សង្កាត់ ផ្សារដើមថ្ងូវ, ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ព្ទការិយាល័យៈ ០២៣ ៧២៦ ៦៤២
ទូរស័ព្ទដៃៈ ០៨១ ២៨៨ ៨៥៨, ០១៧ ៨៤៩ ៧៤៨, ០៩២ ៥៦៧ ២៦២
អ៊ីម៉ែលៈ [email protected]
គេហទំព័រៈ fic.edu.kh
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com