កីឡាអន្តរជាតិ
អន្តរជាតិ
Neymar រកប្រាក់​បាន​ជាង ៣ លាន​ដុល្លារ​ក្នុង​១​ខែ​នៅ PSG
25, Sep 2017 , 12:40 pm        
រូបភាព
 
​យោងតាម​ទស្សនា​វ​ដ្តី​អាល្លឺម៉ង់ Der Spiegel ខ្សែប្រយុទ្ធ​ឆ្នើម Neymar អាច​រកប្រាក់​ចំណូល​បាន​ជាង ៣.៦០ លាន​ដុល្លារ​ក្នុង​មួយខែ​នៅ Paris Saint-Germain ។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។​


Neymar បាន​ផ្លាស់​ពី Barcelona ទៅកាន់​ក្លិប​អ្នកមាន​ក្នុង​លី​ក​កំពូល​បារាំង Paris Saint-Germain ក្នុងតម្លៃ​កំណត់ត្រា​ពិភពលោក ២៦៥ លាន​ដុល្លារ​កាលពី​ដើមរដូវ​កាល​កន្លងទៅ​។ ការផ្ទេរ​ក្នុងតម្លៃ​មហាសាល​នេះ បានធ្វើ​ឲ្យ​អតីត​សមាជិក​ក្រុម Santos វ័យ​២៥​ឆ្នាំ​រូបនេះ អាច​រកប្រាក់​ចំណូល​បាន ៤៤ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ និង ៣.៦៦៣.៣១៨ លាន​ដុល្លារ ក្នុង​១​ខែ​។​
 
​យ៉ាងណាក៏ដោយ Der Spiegel បាន​អះអាងថា Neymar អាច​រកបាន​ជាង ៦៤​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ នៅ Barcelona កាលពី​រដូវ​កាល​មុន​ពោលគឺ​ច្រើនជាង Lionel Messi ដល់​ទៅ ១០ លាន​ដុល្លារ​ឯណោះ​។​
 
​លើសពីនេះ​ទៀត​រូបគេ​ក៏​ត្រូវបាន​ចាត់ទុកថា​ជា​កីឡាករ​ល្អ​បំផុត​និង​មាន​ប្រាក់ចំណូល​ខ្ពស់​មួយរូប ដូច​ទៅនឹង​ខ្សែប្រយុទ្ធ​របស់ Real Madrid កីឡាករ Cristiano Ronaldo ផងដែរ​៕
 

Tag:
 បាល់ទាត់​
  Neymar
© រក្សាសិទ្ធិដោយ thmeythmey.com