ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
កម្រាលព្រំសប្បុរសធម៌ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា នៅសកលវិទ្យាល័យន័រតុន
25, Sep 2017 ,
3:08 pm
រូបភាព
×
ដោយ:
ជី ដាណា
ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ សាកលវិទ្យាល័យន័រតុន សហការជាមួយ “គ្រួសារតារាកម្ពុជា” នឹងរៀបចំព្រឹត្តិការណ៍ “កម្រាលព្រំសប្បុរសធម៌ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា” ក្នុងគោលបំណងរៃអង្គាសថវិកា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ នេះក៏ជាឱកាសមួយជូនដល់មហាជនអាចចូលរួមកម្សាន្តសប្បាយ ជាមួយនឹងទស្សនីយភាពដែលសម្ដែងដោយក្រុមសិល្បៈករ-សិល្បៈការនីល្បីៗក្នុងប្រទេស។
ក្នុងព្រឹត្តិការណ៍នេះផងដែរ ក៏មានការតាំងពិព័រណ៍ស្នាដៃនិស្សិតគ្រប់ផ្នែកគ្រប់ជំនាញ ជាពិសេសនឹងមានកម្មវិធីសម្អាតមាត់ធ្មេញដោយសាស្ត្រាចារ្យ និងនិស្សិតផ្នែកទន្តសាស្ត្រ នៅបន្ទប់ទន្តសាស្ត្រនៃមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលមានបំពាក់ឧបករណ៍ថ្មីទំនើប ព្រមទាំងការដាក់បង្ហាញនូវគម្រោងផ្នែកស្ថាបត្យកម្ម សំណង់ស៊ីវិល កុំព្យូទ័រ អេឡិចត្រូនិច និងផ្នែកវិទ្យាសាស្ត្រសង្គមផងដែរ។
ជាមួយគ្នានេះដែរ ដើម្បីចូលរួមអបអរការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកទៅក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌ពិភពលោកយើងនឹងមានការចែកសៀវភៅប្រវត្តិប្រាសាទសំបូរព្រៃគុកទៅកាន់សាធារណៈជន។
ការតាំងពិព័រណ៍នេះនឹងបើកសម្ពោធជូនសាធារណៈជនចូលរួមទស្សនាដោយសេរី នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។
នេះជាលើកទី២ហើយ ដែលសាកលវិទ្យាល័យន័រតុន និងគ្រួសារតារាកម្ពុជា បានរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយសង្ឃឹមថាប្អូនៗសិស្ស និស្សិត អាណាព្យាបាល អតីតនិស្សិត និងសាធារណៈជនទាំងអស់ នឹងអញ្ជើញចូលរួម ទស្សនា កម្សាន្តសប្បាយ និងជួយចែករំលែកនូវក្តីស្រលាញ់ទៅកាន់កុមារកំពុងទទួលការជួយសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈកម្មវិធីនេះឲ្យបានច្រើនកុះករ។
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម