អត្ថបទពាណិជ្ជកម្ម
ដូចការសន្យា ក្រុមហ៊ុន Huawei ផ្តល់ដំណើរកម្សាន្តពិសេសទៅឌូបៃ ដល់ម្ចាស់ជ័យលាភី នៃកម្មវិធីប្រកួតថតរូប Huawei វគ្គបី
× ភ្នំពេញ៖ ទីបំផុតក្រុមហ៊ុន Huawei ស្មាតហ្វូនធំជាងគេលំដាប់ពិភពលោកលេខ២ និងជាម្ចាស់តំណែងលេខ១ លើប្រាក់ចំណេញ ពីប្រព័ន្ធប្រតិបត្តិការ Android ស្មាតហ្វូន បានផ្តល់ដំណើរកម្សាន្តពិសេសទៅឌួបៃ ដល់ម្ចាស់ជ័យលាភី នៃកម្មវិធីប្រកួតថតរូប Huawei វគ្គបី ដូចការសន្យា។
លោក សេង លូន (Lun Ramio) ជាបេក្ខជនដែលទទួលបានចំណាត់ថ្នាក់លេខ១ ពីកម្មវិធីប្រកួតថតរូប Huawei រដូវកាលទី៣បានឲ្យដឹងថា៖ “វាការចងចាំ១ដែលខ្ញុំមិនអាចបំភ្លេចបានឡើយ អរគុណដល់ក្រុមហ៊ុន Huawei Mobile KH ដែលបានផ្តល់រង្វាន់ធំដែលមិនធ្លាប់មានពីមុនមកគឺដំណើរកម្សាន្ត ទៅលេងប្រទេសឌូប៉ៃ"។
ក្រៅពីនេះ លោក លូន ក៏បានសម្តែង ចំណាប់អារម្មណ៍ផ្ទាល់ខ្លួនទាក់ទងទៅនឹង កំពូលស្មាតហ្វូន Huawei P10 & P10Plus ថា៖
១). ប្រើបច្ចេកទេស កាម៉េរា ភ្លោះមុនគេបង្អស់ ដែលបានបំពាក់ដោយកែវឡេនLeica ធ្វើអោយរូបថត ច្បាស់ដិតល្អ មិនថាថតនៅ កន្លែងបែបណា ក៏Huawei P10 P10Plus នៅតែធ្វើបានល្អជាងBrand ដទៃ។
(២).ទាក់ទងទៅនឹងកម្មវិធី ងាយស្រួលប្រើប្រាស់ ហើយមុខងារកាមេរ៉ា ពិសេសៗលើសគេ Pro mode ងាយស្រួលប្រើ ដូចកាមេរ៉ា អាជីព ជាពិសេសគឺមុខងារ Monochrome, Wide Aperture or Portrait mode ធ្វើបានល្អដូចកាម៉េរាអាជីពផងដែរ។ ថែមពីនេះទៀតក៏មានថតជា File Raw ផងដែរ ដែលធ្វើឲ្យរូបភាពទូលំទូលាយក្នុងការយកមកកែប្រែបន្ថែមទៀតផង។
(៣). រចនាបទទាន់សម័យ កំលាំងម៉ាស៊ីនខ្លាំង ថ្មកាន់បានយូរ ជាពិសេស Huawei P10 & P10 Plus បានប្រើប្រាស់មុខងារ សាកថ្មបានលឿន ហើយមានតម្លៃសមរម្យជាងគេ។ មូលហេតុដែលខ្ញុំប្រើ Huawei P10 Plus ព្រោះ វាងាយស្រួលប្រើ មានមុខងារកាមេរ៉ាដូចកាមេរ៉ាអាជីព ដែល មាន Huawei ក្នុងហោប៉ៅដូចជាមានម៉ាស៊ីនថតអាជីព តាមខ្លួនអញ្ចឹង។
តោះកុំឲ្យខាតពេលយូរ អញ្ជើញទៅទស្សនា ទិដ្ឋភាពនៃទីក្រុងឌូបៃ ដែលផ្តិតចេញពីកំពូលស្មាតហ្វូន Huawei P10 Plus ដោយ ជើងឯក ថតរូបឆ្នើម លោក សេង លូន (Lun Ramio) ទាំងអស់គ្នា៖
គួររំលឹកថា ក្រោយការជម្រុះដ៏ស្វិតស្វាញអស់រយៈពេលជាង ១១សបា្តហ៍ ក្នុងចំណោមអ្នកចូលរួមចុះឈ្មោះប្រកួតថតរូប ប្រមាណជាង៦០០នាក់ដំបូង ទូទាំងប្រទេស ពេលនេះ ក្រុមហ៊ុន Huawei បានរកឃើញម្ចាស់ជ័យលាភី ៣រូប ចុងក្រោយ ដែលពោរពេញដោយសមត្ថភាព និងភាពច្នៃប្រឌិតតាមរយៈ ការថតរូបចេញពីស្មាតហ្វូន Huawei ក្រោមប្រធានបទ “ប្រជាជនកម្ពុជា (People of Cambodia)”។
លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា កម្មវិធី ថតរូប HuaweiProContestIII មានរយៈពេល 11 សប្តាហ៍ ធ្វើឡើងជាពិសេសសម្រាប់អតិថិជន និងអ្នកគាំទ្រ ដែលតែងតែជឿជាក់ទៅលើស្មាតហ្វូនរបស់ Huawei គ្រប់ម៉ូដែល ។ ក្រុមហ៊ុនតែងតែ បង្កើតកម្មវិធីប្លែកៗ ដើម្បី ផ្តល់ការសប្បាយ និងរង្វាន់ពិតៗជូនដល់អ្នកប្រើប្រាស់ជានិច្ច។
“Huawei សូមចូលរួមអបអរសាទរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះបេក្ខជនទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតរបស់យើងតាំងពីដើមរហូតដល់វគ្គផ្តាច់ព្រាត់ ហើយអ្វីដែលពិសេសនោះគឺ ការជឿជាក់របស់លោកអ្នក ក្នុងការជ្រើសរើស យកស្មាតហ្វូន Huawei ធ្វើជាដៃគូក្នុងការប្រើប្រាស់ប្រចាំថ្ងៃ”។
ដូចធ្លាប់បានសន្យា ក្រុមហ៊ុនHuawei បានផ្តល់រង្វាន់ ដំណើរកម្សាន្ត ដ៏អស្ចារ្យ មិនធ្លាប់មានពីមុន ទៅកាន់ប្រទេសឌូបៃ សម្រាប់ម្ចាស់ជ័យលេខ១, Huawei P10 សម្រាប់ជ័យលាភីលេខ២, Huawei GR5 2017 សម្រាប់ជ័យលាភីលេខ៣ ហើយសម្រាប់បេក្ខជនជើងខ្លាំង ទាំង៧រូប¬ដែលពុំទទួលបានជ័យជំនះ ក៏ទទួលបាន រង្វាន់រួមមាន Power Bank (5,000mAh), Selfie Stick, Connector (Type B/Type C with wire) ម្នាក់មួយឈុត ហើយជាពិសេស អ្នកទាំង១០រួប ក៏នឹងទទួលបានលិខិតសរសើរ (Certificate Award) ពីក្រុមហ៊ុន Huawei ចំនួនម្នាក់មួយ”។
កម្មវិធីប្រកួតថតរូប HuaweiProContestIII នេះ ក្រុមហ៊ុន Huawei បានសហការជាមួយក្រុមហ៊ុន ដូចជា Sabay, Khmer Note, Electronic World, AEON Major Cineplex Cinema Powered by Cellcard, Kingtel (Mobile Wifi) និង TOUS les JOURS ដើម្បីញ៉ាំងអោយការប្រកួត នេះកាន់តែគគ្រឹកគគ្រេងជាងមុន ។
សម្រាប់ព័ត៌មានអំពីផលិតផលថ្មីៗ Huawei
ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុន ដែលយកចិត្តទុកដាក់ចំពោះសន្តិសុខ សុវត្ថិភាព និង ឯកជនភាព របស់អតិថិជន ជាពិសេស មានបំណងចង់ឲ្យមនុស្សជំនាន់ថ្មី យល់ដឹង មានចំណេះដឹង និងដេញទាន់សម័យបច្ចេកវិជ្ជាថ្មី និងការច្នៃប្រឌិតថ្មី ពី Huawei។ ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei P10 ជាមួយជំនាន់ថ្មីនៃបច្ចេកវិទ្យា កាមេរ៉ាភ្លោះ Leica ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាស្មាតហ្វូនល្អដាច់គេ ដែលមានសមត្ថភាពថតរូបបានយ៉ាងស្រស់ស្អាត មិននៅទីណា ពេលណា រហូតទទួលបានពាន់រង្វាន់ ស្មាតហ្វូនថតរូបបានស្អាតដាច់គេរបស់ TIPA Award 2017។ ចាប់តាំងពីខែ ឩសភាព មកទល់ពេលនេះ ស្មាតហ្វូន Huawei P10 ទទួលបានការគាំទ្រខ្លាំង នៅកម្ពុជា។
បច្ចុប្បន្ន ស្មាតហ្វូន Huawei ដែលកំពុងលក់ដាច់ខ្លាំង រួមមាន Huawei P10 (610$), Huawei P10 Plus (690$), Huawei Mate9 (687$), Huawei P9 (469$) និង Huawei P9 Plus (579$), Huawei GR5 2017 Standard Version (269$) និង GR5 2017 Premium Version (329$), P9 Lite (229$), Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 II 4G (89$), ថេបប្លេត Huawei M3 (349$) និង ថេបប្លេត T1 7 អ៊ីញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ីញ (99$, 1GB RAM / 8GB ROM)។
សម្រាប់ព័ត៌មានអំពីកម្មវិធីប្រកួតថតរូបៈ
សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH
Instagram link: www.instagram.com/huaweimobilekh
អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួងFacebook: www.facebook.com/huaweimobilekh
លេខទូរស័ព្ទ៖ 010 44 99 06Website: www.consumer.huawei.com/kh
អ៊ីមែល៖ [email protected]
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com