ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការដើរ ឬជិះកង់ទៅធ្វើការអាចជួយដល់ការសម្រកទម្ងន់បាន
× បើយោងទៅតាមការសិក្សាមួយដែលធ្វើឡើងដោយ London School of Hygiene and Tropical Medicine បានឲ្យដឹងថា អ្នកដែលជិះកង់ទៅធ្វើការច្រើនតែសម្គាល់ឃើញថា សន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ (BMI) មានការថយចុះ ហើយជាតិខ្លាញ់ក្នុងរាងកាយក៏តិចជាងមុនដែរ។ រាល់ការធ្វើដំណើរដោយថ្មើជើងទាំងអស់ សុទ្ធតែបង្ហាញនូវការថយចុះ BMI និងខ្លាញ់ក្នុងរាងកាយបានទាំងអស់។
ការស្រាវជ្រាវនេះបានធ្វើទៅលើបុរស និងស្ត្រីជនជាតិអង់គ្លេស ១៥០០០០នាក់ អាយុចាប់ពី ៤០ ទៅ៦៩ឆ្នាំ ដោយធ្វើការប្រៀបធៀបទៅលើ BMI និងភាគរយជាតិខ្លាញ់ក្នុងខ្លួន ជាមួយនឹងទម្លាប់នៃការធ្វើដំណើររបស់ពួកគេ។
អ្នកស្រាវជ្រាវនិយាយថា ការរកប្រើវិធីជិះកង់ និងដើរទៅធ្វើការ អាចជាមធ្យោបាយក្នុងការបង្ការភាពធាត់ជ្រុលលើមនុស្សវ័យកណ្តាលបាន។ ដូច្នេះហើយ ដោយសារតែការហាត់ប្រាណជាប្រចាំថ្ងៃអាចជារឿងមួយពិបាកលើអ្នកធ្វើការងារមួយចំនួននោះ ទើបការប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលមានភាពសកម្មលើរាងកាយអាចជួយធ្វើឲ្យពួកគេមានសកម្មភាពរាងកាយបានកាន់តែច្រើន ហើយរក្សាទម្ងន់ឲ្យនៅសុខភាពល្អថែមទៀត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com