ពីនេះ ពីនោះ
រវាងពាក្យ «សំណាក់» , «សម្នាក់» អាចប្រើជំនួសគ្នាបាន!
× ពាក្យសរសេរជាជើងតម្រួត «សម្នាក់» គឺមិនសូវឃើញមានអ្នកប្រើនៅក្នុងការសរសេរភាសាខ្មែរឡើយ ច្រើនតែឃើញសរសេរជា «សំណាក់»។ តាមពិតពាក្យទាំងពីនេះ គឺមានមានន័យតែមួយ, អាចសរសេរមួយណាក៏បានដែរ។ នេះបើតាមវចនានុក្រមខ្មែរសម្តេច ជួន ណាត។
ពាក្យ «សម្នាក់» ឬសរសេរជា «សំណាក់» ជាកិរិយាសព្ទ មានន័យថា ស្នាក់នៅ, ឈប់ស្នាក់នៅ, ឈរនៅអាស្រ័យមានកំណត់វេលា។ បើជានាមសព្ទ មានន័យថា ទីជ្រកអាស្រ័យ, បន្ទុក; ការនៅដោយសារ; ទីជិតនៅក្នុងសម្នាក់ចៅហ្វាយនាយ; ទៅកាន់សម្នាក់គ្រូ ។ រាជសម្នាក់ ទីជិតព្រះរាជា; លំនៅរបស់ព្រះរាជា, ព្រះរាជវាំង ។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com