ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នកស្រាវជ្រាវ៖ ធាត់ជ្រុលអាចបង្កជាមហារីកពោះវៀនបាន
× ការដែលធាត់ជ្រុលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាកត្តាប្រឈមមុខនឹងជំងឺមហារីកពោះវៀនធំ។ មានអំណះអំណាងត្រឹមត្រូវដែលថា របបអាហារសម្បូរជាតិសាច់កៃឆ្នៃ ផ្ទុកទៅដោយសារធាតុ Cacogenic Compound Nitrates ជាអ្នកបង្កើនការប្រឈមនឹងជំងឺមហារីកពោះវៀន។ យ៉ាងណាមិញ គេនៅតែមិនទាន់ច្បាស់នៅឡើយថា ហេតុអ្វីបានជារបបអាហារមានកាឡូរីខ្ពស់ផ្សេងទៀតក៏បង្កើនការប្រឈាមមុខដែរ។
ការសិក្សាចុងក្រោយនេះ គឺធ្វើទៅលើសត្វកណ្តុរដែលត្រូវបានគេកៃឆ្នៃហ្សែន ហើយក៏បានរកឃើញថា ភាពធាត់ជ្រុលដែលបង្កឡើងដោយរបបអាហារសម្បូរជាតិខ្លាញ់ ឬកាបូអ៊ីដ្រាត ដែលគេហៅថា Guanylin ដែលវាមានតួនាទីធ្វើឲ្យកន្លែងទទួលក្នុងពោះវៀនប្រែក្លាយទៅជាការលូតលាស់ដុំសាច់មហារីក។ ប៉ុន្តែបើសិនជាកន្លែងទទួលនេះមិនត្រូវបានភ្ញោចដោយសារ Guanylin ទេ នោះគឺអាចបង្ការការលូតលាស់ដុំសាច់ក្នុងពោះវៀនបានហើយ។
យ៉ាងណាមិញ រឿងនេះគឺជាការសិក្សាលើសត្វកណ្តុរប៉ុណ្ណោះ ដូច្នេះយើងមិនទាន់សន្និដ្ឋានបានថា វាមានលក្ខណៈដូចគ្នាលើមនុស្សឡើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com