ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចូរ​ប្រយ័ត្ន​!! ប្រើ​អ៊ី​ន​ធើ​ណេ​ត​ច្រើន​អាច​បណ្តាល​ឲ្យ​លើស​សម្ពាធ​ឈាម​
26, Sep 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកស្រាវជ្រាវ​ជនជាតិ​អាមេរិក​បាន​រកឃើញថា ការប្រើ​អ៊ី​ន​ធើ​ណេ​ត​មាន​ជាប់ទាក់ទង​នឹង​ការ​លើស​សម្ពាធ​ឈាម​លើ​យុវវ័យ​។ ប៉ុន្តែ​ការសិក្សា​នេះ​មិនបាន​រកឃើញថា ការប្រើប្រាស់​អ៊ី​ន​ធើ​ណេ​ត​ច្រើន​ប៉ុណ្ណា​ទើប​ធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​នោះទេ​។​



​ការសិក្សា​នេះ​បានធ្វើ​ទៅលើ​យុវវ័យ​អាយុ​ចាប់ពី​១៤ ទៅ​១៧​ឆ្នាំ ចំនួន ៣៣១​នាក់​។ ពួកគេ​តម្រូវ​ឲ្យ​វាយ​សម្ពាធ​ឈាម និង​ផ្តល់នូវ​ការប៉ាន់ស្មាន​លើ​ពេលវេលា​ដែល​ពួកគេ​ចំណាយ​លើ​ការប្រើ​អ៊ី​ន​ធើ​ណេ​ត​ជា​រៀងរាល់​សប្តាហ៍​។ ការប្រើប្រាស់​អ៊ី​ន​ធើ​ណេ​ត​ច្រើនៗ​គឺ​យ៉ាងហោចណាស់​ក៏ ២​ម៉ោង​ឡើងទៅ​ដែរ​ក្នុង​មួយថ្ងៃ ខណៈពេលដែល​ប្រើប្រាស់​តិច​គឺ​តិចជាង ពីរ​ម៉ោង​ក្នុង​មួយថ្ងៃ និង​តិចជាង បួន​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។​

​មានតែ​លទ្ធផល​នៃ​ការធ្វើ​ស្ថិតិ​ប៉ុណ្ណោះ​ដែល​បញ្ជាក់ថា ការប្រើប្រាស់​អ៊ី​ន​ធើ​ណេ​ត​ច្រើនៗ​មាន​ជាប់ទាក់ទង​នឹង​ការ​លើស​សម្ពាធ​ឈាម Diastolic តិចតួច (​តិចជាង​ពីរ​លេខ​) នៅពេល​ប្រៀបធៀប​នឹង​ការប្រើប្រាស់​អ៊ី​ន​ធើ​ណេ​ត​តិចតួច​។ ប៉ុន្តែ លទ្ធផល​នៃ​នៅតែ​ជា​រឿង​ធម្មតា​សម្រាប់​សម្ពាធ​ឈាម​ដដែល​ទេ​។​

​ថ្វីបើ​ការសិក្សា​នេះ​មិនបាន​បញ្ជាក់ថា ការប្រើ​អ៊ី​ន​ធើ​ណេ​ត​ច្រើនៗ​មាន​ជាប់ទាក់ទង​នឹង​ការ​លើស​សម្ពាធ​ឈាម​ទាំងស្រុង​ក៏ដោយ តែ​ជាទូទៅ សម្រាប់​យុវវ័យ​ត្រូវតែមាន​ភាព​សកម្ម​ខាង​ផ្នែក​រាងកាយ និង​សង្គម​ឲ្យ​បាន​ច្រើន​ដើម្បី​ទទួលបាន​រាងកាយ​និង​ចិត្ត​មាន​សុខ​ភាពល្អ​។​

​រាងកាយ​និង​ខួរក្បាល​របស់​យុវវ័យ​ជា​សរីរាង្គ​ដែល​កំពុងតែ​លូតលាស់ ដូច្នេះ​យក​ល្អ​គួរតែ​យ៉ាងហោចណាស់​ធ្វើ​សកម្មភាព​រាងកាយ​ដូចខាងក្រោម​នេះដែរ​៖

ហាត់ប្រាណ​យ៉ាងហោចណាស់ ៦០​នាទី​ជា​រៀងរាល់ថ្ងៃ ដែល​អាច​ហាត់​ក្នុង​កម្រិត​មធ្យម​ដូចជា ជិះ​កង់ និង​សកម្មភាព​ផ្សេងៗ​នៅលើ​ដៃ ឬ​អាច​ហាត់​ក្នុង​កម្រិត​ខ្លាំង​ដោយ​ការរត់ និង​វាយ​តេ​ណី​ស​។​
សម្រាប់​លំ​ហាត់ប្រាណ​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​វិញ​គួរតែមាន​ដូចជា ការហាត់​ពង្រឹង​សាច់ដុំ​ដោយ​ការ​អា​វ៉ង់ លោត និង​រត់​ជាដើម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com