អត្ថបទពាណិជ្ជកម្ម
បញ្ចាំងភាពយន្ត​ខ្មែរ​ដើម្បី​រក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​និង​អង្គការ​ស្នាមញញឹម​នៃ​កុមារ​
26, Sep 2017 , 3:06 pm        
រូបភាព
​រោងភាពយន្ត  Major Cinepelx by Cellcard មាន​កិត្តិយស សូម​គោរព​អញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា និង​ភ្ញៀវកិត្តិយស​ទាំងអស់ ចូលរួម​មហោស្រព​ភាពយន្ត​ដើម្បី​សប្បុរសធម៌ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៧ ដល់​ថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០១៧ ខាងមុខនេះ នៅឯ​រោងភាពយន្ត  Major Cinepelx by Cellcard ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​។

​មហោស្រព​ភាពយន្ត​ដើម្បី​សប្បុរសធម៌ នឹង​លើកយក​ខ្សែភាពយន្ត​ខ្មែរ​ល្បីៗ​ចំនួន​៧ មកចាក់​បញ្ចាំង​ជូន​ទស្សនិកជន ក្នុងតម្លៃ​ពិសេស គឺ​តែ ៨០០០ រៀល​ប៉ុណ្ណោះ​។ ខ្សែភាពយន្ត​ទាំងអស់នោះ មានដូចជា រឿង “​ព្រះ​ធិ​ន្ន​វង្ស​នាង​ពៅ​” រឿង “​ស្រកា​មាស​” វីដេអូ​ឯកសារ​រឿង “​វាលពិឃាត វេជ្ជ​. ហ៊ាំ​ង ង៉ោ​” រឿង “​សិស្ស​ប្អូន​សំណព្វចិត្ត​” រឿង “​ប៉ុប​ពី​ទៅ​ហូ​លី​វ៉ូដ​” រឿង “​សតិ​ជាប់ទ្រុង​” និង​រឿង “​ទឹកចិត្ត​ម្តាយ​សម័យថ្មី​”​។ ថវិការ​ដែល​រកបាន​ពី​ការចាក់​បញ្ចាំង​ទាំងអស់ នឹងត្រូវ​បរិច្ចាគ​ដល់​មន្ទីរពេទ្យ គន្ធរ​បុប្ផា និង​អង្គការ​ស្នាមញញឹម​នៃ​កុមារ​។​



​គួរបញ្ជាក់​ផងដែរ​ថា រោងភាពយន្ត Major Cinepelx by Cellcard តែងតែ​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ ដូចជា​មហោស្រព​ភាពយន្ត​ដើម្បី​សប្បុរសធម៌​នេះ​ជាដើម​។ លោក សុខ​នី អ្នកគ្រប់គ្រង​ទូទៅ​នៃ​រោងភាពយន្ត Major Cinepelx by Cellcard បាន​បញ្ជាក់ថា រោងភាពយន្ត Major Cinepelx by Cellcard មាន​គោលដៅ​និង​ផែនការ​ច្បាស់លាស់​ទាក់ទង​នឹង​ការងារ​សង្គម ពោលគឺ រោងភាពយន្ត មាន​កញ្ចប់​ថវិកា​មួយកញ្ចប់ សម្រាប់​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ និង​សុខាភិបាល​។





(​អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com