កីឡាអន្តរជាតិ
អន្តរជាតិ
Barry បំបែកកំណត់ត្រា Giggs ក្នុងនាមកីឡាករដែលបង្ហាញខ្លួនច្រើនជាងគេបំផុតនៅ EPL Wenger អបអរ Barry ដែលបង្ហាញខ្លួននៅ EPL ច្រើនជាងគេ
× អតីតសមាជិកក្រុមជម្រើសជាតិអង់គ្លេស Gareth Barry បានជាប់កំណត់ត្រាថ្មីក្នុងនាមជាកីឡាករដែលបានបង្ហាញខ្លួនក្នុងក្របខណ្ឌ Premier League ច្រើនជាងគេបំផុតរហូតដល់ ៦៣៣លើក ពោលគឺអាចបំបែកកំណត់ត្រាចាស់របស់វីរបុរសក្រុមបិសាចក្រហម Ryan Giggs ដែលធ្លាប់បង្ហាញខ្លួន ៦៣២លើក។
ខ្សែបម្រើ វ័យ៣៦ឆ្នាំ បានបង្ហាញខ្លួនទី៦៣៣ ក្នុងលីកកំពូលអង់គ្លេសនេះ បន្ទាប់ពីចូលលេងលើកដំបូងសម្រាប់រដូវកាលថ្មីឲ្យក្រុម West Brom ដែលត្រូវប៉ះ Arsenal កាលពីរាត្រីថ្ងៃចន្ទទី២៥ ខែកញ្ញានេះ។
អតីតខ្សែបម្រើក្រុម Aston Villa, Manchester City និង Everton រូបនេះបានបំបែកកំណត់ត្រាចាស់របស់ Ryan Giggs ដែលធ្លាប់បង្ហាញខ្លួនឲ្យក្រុមបិសាចក្រហម Manchester United ចំនួន ៦៣២លើកនៅមុនពេលចូលនិវត្តន៍។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ Barry បានបង្ហើបឲ្យដឹងថាកូនៗ របស់គេមិនបានទៅសាលារៀននោះទេ គឺដើម្បីនៅមើលការប្រកួត និងបង្ហាញខ្លួនរបស់ឪពុកពួកគេបំបែកកំណត់ត្រានៅក្នុងក្របខណ្ឌកំពូលអង់គ្លេស Premier League ក្នុងជំនួបដែល West Brom ចាញ់ក្រុមកាំភ្លើងធំ ២-០។ លើសពីនេះទៀតអ្នកចាត់ការលោក Arsene Wenger ក៏បានអបអរសម្រាប់ការបង្ហាញខ្លួនច្រើនបំផុតនេះដែរ ដោយជូនអាវឯកសណ្ឋានរបស់ក្រុម Arsenal ភ្ញាប់ជាមួយឈ្នោះ Barry និងលេខអាវ ៦៣៣ ផងដែរ។
សូមបញ្ជាក់ថា អតីតសមាជិកជម្រើសជាតិអង់គ្លេសត្រូវបាន West Brom នាំយកពី Everton នៅដើមរដូវកាលនេះដោយចុះកិច្ចសន្យារយៈពេល១ឆ្នាំ ហើយរំពឹងថានឹងអាចតដល់រូបគេអាយុ ៤០តែម្តង ប្រសិនបង្ហាញខ្លួនឲ្យក្រុមបានល្អ។
កីឡាករដែលបង្ហាញខ្លួននៅ Premier League ច្រើនជាងគេទាំង១០រូបផ្សេងទៀតប៉ុន្តែត្រូវចូលនិវត្តន៍អស់ទៅហើយនោះ រួមមាន៖
Ryan Giggs (៦៣២), Frank Lampard (៦០៩), David James (៥៧២), Gary Speed (៥៣៥), Emile Heskey (៥១៦), Mark Schwarzer (៥១៤), Jamie Carragher (៥០៨), Phil Neville (៥០៥), Rio Ferdinand (៥០៤), Steven Gerrard (៥០៤)
Tag:
បាល់ទាត់
Gareth Barry
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com