កីឡាជាតិ
ជាតិ
លោក Leonardo សម្រេច​រក្សា​ក្រុម​ជម្រើសជាតិ​នៅ​ដដែល ពេល​ប៉ះ​វៀតណាម​លើក​ទី​២
26, Sep 2017 , 10:39 pm        
រូបភាព
ដោយ:
​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Leonardo Vitorino បានសម្រេច​រក្សា​កីឡាករ​ទាំង​២៣ ដែល​ប្រមូលផ្តុំ​ក្នុង​ជើង​ទី​១​នៅ​ដដែល សម្រាប់​ការត្រៀម​ជួប​វៀតណាម​ក្នុង​ជើង​ទី​២​នា​ថ្ងៃទី ១០ ខែតុលា ខាងមុខ​នៅលើ​ទឹកដី​វៀតណាម​។ ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ប្រមូលផ្តុំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៧​។​



​គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល Leonardo Vitorino ជា​គ្រូបង្វឹក​មួយរូប​តែងតែ​ផ្លាស់ប្តូរ​កីឡាករ​គួរ​ឲ្យ​កត់សម្គាល់​រាល់​ការប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​ពេល​មានការ​ប្រកួត​ម្តងៗ​។ តែ​សម្រាប់​ការប្រមូលផ្តុំ​លើក​នេះ លោក បានសម្រេច​រក្សា​សមាជិក​ក្រុម​ទាំង​២៣​ក្នុង​ជើង​ទី​១​ឲ្យ​នៅ​ដដែល ដើម្បី​ត្រៀម​តទល់​ជាមួយ​វៀតណាម​ក្នុង​ជើង​ទី​២​នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Asian Cup 2019 នា​ថ្ងៃទី​១០ ខែតុលា នៅ​កីឡដ្ឋាន My Dinh National Stadium ក្នុង​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​។



​ដើម្បី​ត្រៀម​សងសឹក​វៀតណាម​ដែល​បាន​យកឈ្នះ​ខ្លួន ២-១ ក្នុង​ជើង​ទី​១​កាលពី​ថ្ងៃទី​៥ ខែកញ្ញា កន្លងទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក Leonardo Vitorino នឹង​ចាប់ផ្តើម​ប្រមូលផ្តុំ​ហ្វឹកហាត់​នៅ​ថ្ងៃទី​១ តុលា ខាងមុខនេះ​។ បច្ចុប្បន្ន​កម្ពុជា​ឈរ​លេខ​រៀង​ទី​៣​ក្រោយ​ឈ្នះ​១ ចាញ់​២ ខណៈ​វៀតណាម​ឈរ​លេខ​រៀង​ទី​២​ក្រោយ​ឈ្នះ​១ និង​ស្មើ​២​។​



​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទាំង​២៣​នាក់​រួមមាន​៖ - អ្នកចាំទី ស៊ូ យ៉ា​ទី​, អ៊ុំ សេរី​រ័ត្ន​, កែវ សុខ​សិលា - ខ្សែការពារ ណុប តុលា​, សឿ​យ វិសាល​, នេន សុធា​រ័ត្ន​, ឆុំ ភី​សា​, សឿត បារាំង និង ស ពិសិដ្ឋ - ខ្សែបម្រើ ប្រាក់ មុន្នី​ឧ​ត្ត​ម​, រស់ សំអឿន​, ឈិន ឈឿន​, ទិ​ត្យ ឌី​ណា​, ប៊ី​ន ចន្ថា​ធា​រី​, សុះ ស៊ូ​ហា​ណា​, អ៊ិន សូ​ដា​វីដ​, ប្រាក់ ធី​វា​, ជួន ចាន់​ចាវ និង អ៊​ន ចាន់​ប៉ូ​លីន - ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា​, កែវ សុខ​ផេង​, ឃួន ឡា​បូ​រ៉ាវី និង ពេជ្រ សុវណ្ណ​ខេ​ម​រិ​ន្ទ្រ​៕     


Tag:
 បាល់ទាត់​
  Leonardo Vitorino
  ក្រុម​ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com