ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការហាត់ប្រាណជាវិធីបង្ការការឈឺចង្កេះដ៏មានប្រសិទ្ធភាពបំផុត
× យោងទៅតាមសេចក្តីរាយការណ៍ពី Daily Mirror បានឲ្យដឹងថា ការហាត់ប្រាណគឺជាថ្នាំដ៏ល្អបំផុតក្នុងការទប់ស្កាត់ការឈឺខ្នង និងបញ្ឈប់អ្នកពីការមានជំងឺប្រចាំថ្ងៃ។ ខណៈពេលដែលរឿងនេះអាចជាការពិត ការស្រាវជ្រាវមិនបានពិនិត្យទៅលើការព្យាបាលលើករណីមានការឈឺខ្នងស្រាប់នោះទេ។
តាមពិតទៅ អ្នកស្រាវជ្រាវបានរំលឹកទៅលើអំណះអំណាងការពីពេលសិក្សាមុនៗចូលគ្នាអំពីអ្វីដែលអាចជួយបង្ការ និងមិនអាចព្យាបាល ទៅលើការឈឺចង្កេះ។ ជាមួយគ្នានេះដែរ អំណះអំណាងដែលថា ការហាត់ប្រាណអាចបន្ថយការមានជំងឺ គឺត្រូវបានគេវាយតម្លៃថាមិនសូវល្អនោះទេ។
តាមការរំលឹកឡើងវិញបានរកឃើញថា ការហាត់ប្រាណដោយមាន ឬគ្មានការអប់រំអំពីខ្នង និងឈឺខ្នងគឺជាវិធីដោះស្រាយដ៏ធំមួយសម្រាប់បង្ការការឈឺចង្កេះ។ រឿងនេះរាប់បញ្ចូលដូចជា ពង្រឹងដល់សាច់ដុំ ការពុតពែនខ្លួន និងលំហាត់ប្រាណបែបអ៊ែរ៉ូប៊ិករយៈពេលប្រហែល ៣ ទៅ១៨ខែ។ ប៉ុន្តែការស្រាវជ្រាវនេះមានមូលដ្ឋាននៃការសិក្សាក្នុងកម្រិតទាប ដូច្នេះវាគួរតែធ្វើការរំលឹកឡើងវិញដោយប្រុងប្រយ័ត្ន។
ជាមួយគ្នានេះដែរ ការហាត់ប្រាណអាចនឹងជាជម្រើសដ៏ល្អបំផុតសម្រាប់ស្វែងរកអំណះអំណាងលើការបន្ថយការឈឺចាប់នៅចង្កេះ។ ការហាត់ប្រាណត្រូវបានគេស្គាល់ទៀតថាមានប្រយោជន៍ច្រើនយ៉ាងមិនមែនមានតែបំបាត់ការឈឺចង្កេះមួយមុខនោះទេ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com