ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការដើរ​ត្រឹម ១៥​នាទី​ក្នុង​មួយថ្ងៃ​អាចជួយ​ឲ្យ​អាយុ​វែង​
14, Feb 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការសិក្សា​មួយ​បាន​ឲ្យ​ដឹងថា ការចំណាយ​ពេល​ដើរ​ត្រឹម ១៥​នាទី​ជា​រៀងរាល់ថ្ងៃ​នឹងធ្វើ​ឲ្យ​អ្នក​អាយុ​វែង​បាន​។ វា​គឺជា​ដំណឹង​ល្អ​មួយ​ស្រាប់​ជំរុញ​ដល់​មនុស្ស​គ្រប់គ្នា​ព្យាយាម​ហាត់ប្រាណ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​មាន​សុខ​ភាពល្អ និង​រស់​បានយូរ​។​



​ការសិក្សា​មួយ​បាន​រកឃើញថា អ្នក​ដែលមាន​អាយុ ៦០​ឆ្នាំ​ឡើងទៅ ដែល​ចំណាយពេល​ហាត់ប្រាណ ១៥​នាទី​ក្នុង​មួយថ្ងៃ អាច​បន្ថយ​ការ​ប្រឈម​នឹង​ការ​ឆាប់​ស្លាប់​រហូតដល់ ២២​ភាគរយ​។​

​ដើម្បី​រស់នៅ​មាន​សុខភាព​ល្អ សម្រាប់​មនុស្សពេញវ័យ​ទាំងអស់​គួរតែ​ហាត់ប្រាណ​កម្រិត​មធ្យម​យ៉ាងហោចណាស់ ១៥០​នាទី​ក្នុង​មួយ​សប្តាហ៍​។ ប៉ុន្តែ​សម្រាប់​មនុស្ស​ចាស់​វិញ​មិនអាច​ឈានដល់​កម្រិត​នេះឡើយ​។ អ្នកដឹកនាំ​ការសិក្សា​បាន​រកឃើញថា ត្រឹមតែ​សកម្មភាព​រាងកាយ ៧៥​នាទី​ក្នុង​មួយ​សប្តាហ៍​ក៏មាន​ប្រយោជន៍​ដែរ​។ យ៉ាងណាមិញ កាលណា​មនុស្ស​យើង​ធ្វើ​លំ​ហាត់ប្រាណ​កាន់តែច្រើន ការ​ប្រឈម​នឹង​ជំងឺ និង​ឆាប់​ស្លាប់​កាន់តែ​តិច​។​

​សម្រាប់​មនុស្ស​ចាស់​គួរតែ​អាច​ហាត់ប្រាណ​ត្រឹម ១៥០​នាទី​ក្នុង​មួយ​សប្តាហ៍​ជាមួយនឹង​សកម្មភាព​បែប​អ៊ែ​រ៉ូ​ប៊ិក​។ រឿងនេះ​យើង​អាច​បែក​ចែ​កវាម​មក​ត្រឹម ១០ ទៅ​១៥​នាទី​សម្រាប់​សកម្មភាព​មួយ​ដូចជា ដើរ មើលថែ​សួន រាំ ឬ​ហែល​ទឹក​។ ការធ្វើសកម្មភាព​ទាំងនេះ​ជា​រៀងរាល់ថ្ងៃ​គឺ​ល្អ​ជាង​មិនបាន​ធ្វើ​អ្វី​សោះ ហើយក៏​អាចធ្វើ​ទៅលើ​មនុស្ស​គ្រប់​វ័យ​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com