ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
English-Français
សេដ្ឋកិច្ច
អតិថិជនជាតិ-អន្តរជាតិនឹងទទួលបានកាដូពិសេសពីពិព័រណ៍អចលនទ្រព្យនៅថ្ងៃទី៦-៧ ខែតុលាខាងមុខនេះ
29, Sep 2017 ,
3:25 pm
រូបភាព
×
ដោយ:
គី សុខលីម (Ky Soklim)
ភ្នំពេញ៖ ពិព័រណ៍អចលនទ្រព្យដែលរៀបចំឡើងដោយគេហទំព័រអចលនទ្រព្យអនឡាញ Realestate.com.kh នឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី៦ និងទី៧ខែតុលាឆ្នាំ២០១៧ខាងមុខនេះនៅសណ្ឋាគារ ណាហ្គា។ អតិថិជនដែលទិញខុនដូ ឬលំនៅដ្ឋានឯកជននៅក្នុងពិធីពិព័រណ៍នេះ នឹងទទួលបានកាដូពិសេស ដូចជា សំបុត្រយន្តហោះ ឬការដើរកម្សាន្តនៅក្នុងប្រទេសកម្ពុជាជាដើម។ សូមអញ្ជើញស្តាប់បទសម្ភាសខ្លីរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក លោក Tom O’Sullivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh ដូចតទៅ៖
សំឡេងបទសម្ភាសជាភាសាអង់គ្លេស
តាមការរំពឹងទុករបស់លោកលោក Tom O’Sullivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh, អ្នកចូលរួមអាចនឹងមានចំនួនប្រមាណជា៣៥០០នាក់។ អ្នកចូលរួមពិព័រណ៍នេះ មិនត្រឹមតែអាចទស្សនាស្តង់អចលនទ្រព្យប៉ុណ្ណោះទេ។ តែអ្នកចូលរួមអាចទទួលបានផលប្រយោជន៍ច្រើនដទៃផ្សេងទៀតដូចជា៖ ការចូលរួមស្តាប់បទបង្ហាញពីសក្តានុពលវិស័យសំណង់ អចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា, យល់ដឹងពីព័ត៌មានជុំវិញការសម្រេចចិត្តទិញអចលនទ្រព្យ ហើយអ្នកទិញអចលនទ្រព្យនៅថ្ងៃពិព័រណ៍នោះ នឹងទទួលបានអំណោយសំបុត្រយន្តហោះសម្រាប់អតិថិជបរទេស និងថ្លៃដើរកម្សាន្តក្នុងប្រទេសសម្រាប់អតិជនក្នុងប្រទេស។
មិនត្រឹមតែប៉ុណ្ណោះ ពិព័រណ៍អចលនទ្រព្យនៃគេហទំព័រ Realestate.com.kh គឺជាឱកាសបើកឲ្យអ្នកវិនិយោគបរទេស និងខ្មែរអាចជួបគ្នាដើម្បីរកលទ្ធភាពវិនិយោគរួមគ្នា ឬដាច់ដោយឡែកពីគ្នាក្នុងវិស័យអចលទ្រព្យនៅក្នុងប្រទេសកម្ពុជា។ លោក Tom O’Sullivan នាយកប្រតិបត្តិគេហទំព័រ
Realestate.com.kh
បញ្ជាក់ថា៖«សិក្ខាសាលា ឬពិព័រណ៍នេះជួយជំរុញឧស្សាហកម្មអចលនទ្រព្យកម្ពុជា និងជួយលើកស្ទួយមុខមាត់កម្ពុជានៅកាន់ឆាកអន្តរជាតិ»។
Realestate.com.kh គេហទំព័រអចលនទ្រព្យអនឡាញដែលមានអ្នកទស្សនាច្រើនជាងគេនៅកម្ពុជាមានសេចក្តីរីករាយសូមប្រកាសជាសាធារណៈអំពីព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ទី៧ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារណាហ្គាវើលភ្នំពេញ។
បន្ទាប់ពីទទួលបានជោគជ័យក្នុងកម្មវិធីតាំងពិព័រណ៍លើកទីមួយកាលពីខែឧសភាឆ្នាំ២០១៧រួចមកឆ្នាំនេះពិព័រណ៍អចលនទ្រព្យកម្ពុជានឹងត្រឡប់មកវិញសារជាថ្មីនៅថ្ងៃទី៦និងទី៧ ខែតុលាឆ្នាំ២០១៧ នៅសណ្ឋាគារណាហ្គាវើលរាជធានីភ្នំពេញ។ ការតាំងពិព័រណ៍នេះគឺជាវេទិកាមួយសម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិដែលចង់ស្វែងយល់អំពីបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យកម្ពុជា។
កម្មវិធីតាំងពិព័រណ៍លើកទីមួយបានទាក់ទាញភ្ញៀវជាង ៣,០០០ នាក់មកពីគ្រប់ទិសទីហើយទទួលបានលទ្ធផលជាវិជ្ជមានដោយមានការលក់អចលនទ្រព្យគិតជាទឹកប្រាក់ប្រមាណ៣លានដុល្លារក្នុងរយៈពេលពីរថ្ងៃ។
ភាពជោគជ័យនេះបង្កើតឱ្យមានតម្រូវការខ្ពស់នៅក្នុងទីផ្សារដូច្នេះហើយ ទើបម្ចាស់គម្រោងអភិវឌ្ឍន៍ និងភ្នាក់ងារអចលនទ្រព្យនឹងបង្ហាញគម្រោងអភិវឌ្ឍន៍របស់ខ្លួនម្តងទៀតនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីរនៅក្នុងឆ្នាំនេះដដែល៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម