រថយន្ត
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Star Auto ប្តូរ​ម៉ោង​បម្រើ​ការងារ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អតិថិ​ជន និង​កាត់បន្ថយ​ការស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ
02, Oct 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អតិថិ​ជន ក្រុមហ៊ុន Star Auto (Cambodia) បាន​ផ្លាស់ប្ដូរ​ពេលវេលា​បម្រើ​ការងារ​។ ចាប់ពី​ថ្ងៃទី​២​ខែតុលា​នេះ​តទៅ ក្រុមហ៊ុន Star Auto បើក​បម្រើ​អតិថិជន​ចាប់ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៥​និង​៣០​នាទី​លា្ង​ច ពីថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ​។ រីឯ​ផ្នែក​ជួលជុល​រថយន្ត (Workshop) បើក​បម្រើ​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៤​និង​៣០ នាទី​រសៀល​។​
 
​សម្រាប់​ថ្ងៃ​សៅរ៍ ផ្នែក Showroom បើក​បម្រើ​ចាប់ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៥​និង​៣០​នាទី​ល្ងាច​។ ឯ​ផ្នែក  Workshop បើក​បម្រើ​ពី​ម៉ោង ៧ ដល់​ម៉ោង ១១​ព្រឹក​។​

  
 
​ដោយឡែក​សម្រាប់​ថ្ងៃអាទិត្យ និង​ថ្ងៃឈប់សម្រាក ឬបុណ្យជាតិ ផ្នែកសេវាកម្មជួសជុលមិន​បើក​ផ្ដល់​សេវា​នោះទេ ប៉ុន្តែក្រុមហ៊ុនមានបុគ្គលចាំទទួលយករថយន្តទាំងឡាយ ដែល​អតិថិជនយកមកជួសជុល ទុកជួសជុលនៅថ្ងៃធ្វើការធម្មតា​។ ចំពោះ​ផ្នែក Showroom បើក​ផ្ដល់​សេវា​ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៥​និង​៣០​នាទី​ល្ងាច​។ 
 
​លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​រថយន្ត​ប្រណីត Mercedes-Benz នៃ​ក្រុមហ៊ុន Star Auto Cambodia បាន​ពន្យល់ថា មូល​ហេតុដែល​ក្រុមហ៊ុន​សម្រេច​ប្តូរ​ពេល​ដូច្នេះ ដើម្បី បង្ក​ភាពងាយស្រួល​ដល់​អតិថិ​ជន និង​ជាពិសេស​កាត់បន្ថយ​ការស្ទះ​ចរាចរណ៍​របស់​បុគ្គលិក​ពេល​មក​បំពេញការងារ ហើយ​វា​ជាការ​រួមចំណែក​កាត់បន្ថយ​ការស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​ដែរ​។ លើសពីនេះ លោក ចាន់ថា បន្ថែម​ដូច្នេះ​ថា​៖«​កាលណា​បុគ្គលិក​ចូលធ្វើការ​ពី​ព្រឹក ពួកគាត់​ក៏​ឆាប់​ចេញ​ពេល​ល្ងាច​វិញ​ដែរ​។ ដូច្នេះ​បុគ្គលិក​អាចមាន​ឱកាស​ទៅ​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​បាន​»​។ 

  
 
​សម្រាប់​ព័ត៌មាន​បន្ថែម អតិថិជន​អាចទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ ០១១ ៧២៦ ៩៨៨ ឬ ០១៧ ២៣១ ៤៨៨ ឬ ០២៣ ២៣១ ៤៨៨ ៕ 
 
​អត្ថបទ​ពាណិជ្ជកម្ម​
 


© រក្សាសិទ្ធិដោយ thmeythmey.com