ជាតិ
សេដ្ឋកិច្ច
គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ជិត​៣០ កំពុង​បង្ហាញខ្លួន​ក្នុង​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​លើក​ទី​២
06, Oct 2017 , 3:17 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពិព័រណ៍​អចលនទ្រព្យ ជា​វេទិកា​មួយ​សម្រាប់​វិនិយោគិន​ក្នុងស្រុក និង​អន្តរជាតិ ដែល​ចង់​ស្វែងយល់​អំពី​បច្ចុប្បន្នភាព​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​។ ពិព័រណ៍​អចលនទ្រព្យ​នេះ ប្រព្រឹត្តទៅ​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី ៦​ដល់​ថ្ងៃទី ៧ តុលា នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​។​



​ពិព័រណ៍​អចលនទ្រព្យ​នេះ ជា​ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន realestate.com.kh​។ ក្រុមហ៊ុន realestate.com.kh រៀបចំ​ព្រឹត្តិការណ៍​នេះ ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​កំណើន​នៃ​តម្រូវការ​អចលនទ្រព្យ​នៅ​កម្ពុជា​។

​ក្នុង​ពិព័រណ៍​រយៈពេល​២​ថ្ងៃនេះ មាន​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ជិត ៣០ ចូលរួម​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​នេះ​។ អំឡុងពេល​នៃ​ការតាំងពិព័រណ៍​នេះ អ្នកចូលរួម​អាច​ចូលរួម​ស្តាប់​បទ​បង្ហាញ​ទាក់ទង​នឹង​ប្រធានបទ​នានា ដែល​ជួយ​ដល់​អ្នកទិញ និង​វិនិយោគិន​ឲ្យ​បាន​យល់ដឹង​ពី​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា និង​ដើម្បី​ជួយ​ដល់​អ្នកទិញ និង​វិនិយោគិន សម្រេច​ចិត្តបាន​កាន់តែ​ប្រសើរ​នៅពេលដែល​ចង់​ធ្វើការ​វិនិយោគ​។​៕

​សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​៖






































Tag:
 អចលនទ្រព្យ​
  ពិព័រណ៍
© រក្សាសិទ្ធិដោយ thmeythmey.com