ភេសជ្ជៈ​សម្រាប់​ហាត់​កីឡា​អាចមាន​ផលប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ភេសជ្ជៈ​សម្រាប់​ហាត់​កីឡា​អាចមាន​ផលប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ​
17, Feb 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​របាយការណ៍​ពី​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹងថា មាន​យុវជន​ក្មេងៗ​កាន់តែច្រើន​ហើយ​ដែល​កំពុងតែ​ប្រឈម​ខ្ពស់​នឹង​ការពុក​ធ្មេញ និង​ធាត់​ធ្រុ​លតា​មរយៈ​ការ​ញ៉ាំ​ភេសជ្ជៈ​សម្រាប់​ហាត់​កីឡា​ដែលមាន​ជាតិ​ស្ករ​ខ្ពស់​។​



​ការសិក្សា​នេះ​បានធ្វើ​ទៅលើ​យុវវ័យ​ក្មេងៗ​ប្រមាន ១៦០​នាក់ ដោយ​តម្រូវ​ឲ្យ​ពួកគេ​បំពេញ​តារាង​សំណួរ ហើយ​ក្នុងនោះ ៩០​ភាគរយ​ឃើញថា ពួកគេ​បាន​ញ៉ាំ​ភេសជ្ជៈ​សម្រាប់​ហាត់​កីឡា ជាមួយនឹង​ការ​ញ៉ាំ​ភេសជ្ជៈ​នេះ​ពាក់កណ្តាល​ដែរ​យ៉ាងហោចណាស់ ២​ដង​ក្នុង​មួយ​សប្តាហ៍​។​

​ភេសជ្ជៈ​សម្រាប់​ហាត់​កីឡា​ភាគច្រើន​គឺមាន​ទាំង​ជាតិ​អាស៊ីត និង​ស្ករ​ខ្ពស់ ដែល​វា​ទាំងពីរ​នេះ​អាច​បំផ្លាញ​ផ្ទៃ​របស់​ធ្មេញ និង​ពុក​ធ្មេញ​បាន​ហើយ​។ ភេសជ្ជៈ​ផ្អែមៗ​ក៏​ច្រើន​ផ្តល់​ថាមពល​ខ្ពស់ ដែល​មិន​ផ្តល់​ជីវជាតិ ដែល​រឿងនេះ​អាច​នឹង​បង្ក​ជា​ការឡើង​ទម្ងន់ និង​ធាត់​ជ្រុល​បាន​។​

​ខណៈពេលដែល​ការ​ញ៉ាំ​ភេសជ្ជៈ​សម្រាប់​ហាត់​កីឡា​ប្រហែលជា​ស័ក្តិសម​សម្រាប់​យុវវ័យ​ហាត់ប្រាណ​រួច​នោះ វា​ក៏​មិនមែនជា​រឿង​ល្អ​ដែល​ត្រូវ​ប្រើប្រាស់​វា​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​ដែរ​។ ជាតិ​ផ្អែម​អាច​ផ្តល់​ថាមពល​ច្រើន​មែន ប៉ុន្តែ​មិនសូវមាន​ជីវជាតិ​ទេ​។ ការ​ញ៉ាំ​របស់​ទាំងនេះ​ច្រើនពេក មានន័យថា អ្នក​បាន​ញ៉ាំ​កាឡូរី​ច្រើនជាង​តម្រូវការ ដែលជា​ហេតុ​នាំ​ឲ្យ​ទៅជា​ធាត់​ជ្រុល​កាន់តែ​លឿន​នៅ​ថ្ងៃក្រោយ​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com