ជាតិ
រថយន្ត
ចំណាយ​ត្រឹមតែ​៤០​ដុល្លារ អតិថិជន​នឹង​ទទួលបាន​តម្រង​ខ្យល់​រថយន្ត​ថ្មី​មួយ​ពី​ក្រុមហ៊ុន Star Auto​ ​
09, Oct 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ដ​ដែល​មិន​ធ្លាប់​លាង ឬ​ប្ដូរ​តម្រង​ខ្យល់​ទាល់តែសោះ នោះ​ភាពកខ្វក់​នៃ​តម្រង​ខ្យល់​ដែល​ពោរពេញ​ទៅដោយ​ធូលី​ដី អាច​បង្ក​ឲ្យ​រថយន្ដ​របស់លោក​អ្នក​ខ្សោយ និង​ធ្វើ​ឲ្យ​ខូច​ម៉ាស៊ីន​តែម្ដង​។ ដើម្បី​ចៀសវាង​ខូច​ម៉ាស៊ីន ការ​ថេ​ទាំ និង​ការត្រួតពិនិត្យ​ញឹកញាប់ គឺជា​ដំណោះស្រាយ​មួយ​ដ៏​ល្អឥតខ្ចោះ​។ អតិថិជន  នឹង​ទទួលបាន​តម្រង​ខ្យល់​រថយន្ត​ថ្មី​មួយ ដោយ​គ្រាន់តែ​ចំណាយ​ត្រឹម​៤០​ដុល្លារ​ប៉ុណ្ណោះ ពី​ក្រុមហ៊ុន Star Auto Cambodia ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិផ្តាច់មុខ នាំចូល និង​ចែកចាយ​រថយន្ត Mercedes-Benz ប្រចាំ​ប្រទេស​កម្ពុជា មាន​ទីតាំងនៅ​បណ្តោយ​ផ្លូវ ៦០ ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។



​រោង​ជាង​ជួសជុល​ជួសជុល និង​ថែទាំ​រថយន្ត​របស់​ក្រុមហ៊ុន Star Auto Cambodia ត្រូវបាន​បង្កើតឡើង​ស្របទៅតាម​ស្តង់ដារ​សកល​របស់​ក្រុមហ៊ុន Mercedes-Benz  ដូចគ្នា​ទៅនឹង​ឯ​បរទេស​តែម្តង​។ នៅក្នុង​រោង​ជាង មាន​បំពាក់​នូវ​ម៉ាស៊ីន​កុំព្យូទ័រ​សម្រាប់​ត្រួតពិនិត្យ​រថយន្ត ឧបករណ៍​ជួសជុល​ដែល​ត្រូវបាន​តម្រូវ​ដោយ​ក្រុមហ៊ុន MB ការប្រើប្រាស់​គ្រឿងបន្លាស់​ថ្មី​ពិតប្រាកដ​របស់​ក្រុមហ៊ុន MB ព្រមទាំង​មាន​អ្នកបច្ចេកទេស​ជាច្រើន ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន Mercedes-Benz​ដោយផ្ទាល់​។ រោង​ជាង​ជួសជុល និង​ថែទាំ​រថយន្ត​របស់​ក្រុមហ៊ុន Star Auto Cambodia មិនមែន​អាច​ជួសជុល​បានតែ​ប្រភេទ​រថយន្ត Mercedes-Benz នោះឡើយ ប៉ុន្តែ​អាច​ជួសជុល​បាន​គ្រប់​ប្រភេទ​រថយន្ត​ទាំងអស់​ទាំង​ផ្នែក​មេកា​និក ឬ​ការខូចខាត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​តូច​-​ធំ ផ្សេងៗ​។



​សម្រាប់​ព័ត៌មាន​បន្ថែម អតិថិជន​អាចទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ ០១១ ៧២៦ ៩៨៨ ឬ ០១៧ ២៣១ ៤៨៨ ឬ ០២៣ ២៣១ ៤៨៨ ៕


Tag:
 ថែទាំ​
 ​ រថយន្ត​
  Star Auto
  Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com