ជាតិ
រថយន្ត
អ្នកជំនាញថែទាំរថយន្ត៖កុំលាងឡានជាមួយម្សៅសាប៊ូ និងទឹកអណ្តូង ព្រោះធ្វើឲ្យខូចថ្នាំឡាន
× ភ្នំពេញ៖ កន្លងមក គេសង្កេតឃើញម្ចាស់រថយន្តជាច្រើន បានលាងឡាននៅគេហដ្ឋានរបស់ខ្លួន ដើម្បីសន្សំសំចៃថវិកា។ ពួកគេតែងតែលាងរថយន្តរបស់ខ្លួនជាមួយម្សៅសាប៊ូ ដែលអ្នកជំនាញផ្នែកថែទាំរថយន្ត អះអាងថា នឹងបណ្តាលឲ្យខូចថ្នាំឡាន។
លោក ភឿន វណ្ណា អ្នកជំនាញថែទាំរថយន្តនៅយានដ្ឋានមួយនៅភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗ ថា សាប៊ូមានជាតិកាត់ខ្លាំង ដែលធ្វើឲ្យថ្នាំឡានងាយនឹងខូចខាត។ លោកបន្តថា ការលាងសម្អាតរថយន្ត គឺយានដ្ឋានរបស់លោកបានប្រើហ្វូមផលិតផលអាល្លឺម៉ង់(ទឹកម្យ៉ាងស្រដៀងសាប៊ូលាងចាន) ដែលមានសមត្ថភាពសម្អាតបានល្អ និងមិនខូចថ្នាំរថយន្តឡើយ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖«លាងឡាន មិនគួរលាងជាមួយសាប៊ូម្យៅនោះទេ ព្រោះធ្វើឲ្យខូចថ្នាំឡាន។ កន្លែងខ្ញុំ គឺលាងដោយទឹកម៉ាស៊ីនដែលមានកម្លាំងបាញ់ទឹកខ្លាំង និងប្រើផលិតផលហ្វូមរបស់អាល្លឺម៉ង់ ដែលធ្វើឲ្យឡានស្អាតភ្លឺរលោង និងមិនខូចថ្នាំឡាន។ យើងមិនគួរលាងឡានជាមួយទឹកអណ្តូងនោះទេ ព្រោះទឹកអណ្តូងមានជាតិម្យ៉ាងធ្វើឲ្យច្រែះ ដែលអាចធ្វើឲ្យថ្នាំឡានពណ៌ស្រអាប់»។
សូមអញ្ជើញស្តាប់បទសម្ភាសរវាង លោក រ៉ឹម ភារី អ្នកយកព័ត៌មាននៅគេហទំព័រ thmeythmey.com ជាមួយ លោក ភឿន វណ្ណា ដូចតទៅ៖
Tag:
រថយន្ត
ថែទាំ
សាប៊ូម្សៅ
© រក្សាសិទ្ធិដោយ thmeythmey.com