ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បុរសដែលញ៉ាំគ្រឿងស្រវឹងរាល់ថ្ងៃរយៈពេលយូរប្រឈមនឹងភាពរឹងរបស់សរសៃឈាម
× តាមការសិក្សាមួយរបស់អង់គ្លេសបានរកឃើញថា បុរសដែលបានញ៉ាំគ្រឿងស្រវឹងច្រើនជាងកម្រិតនៃគារណែនាំឃើញថា មានអាការៈនៃភាពរឹងរបស់សរសៃឈាមអាក់ទែ ហើយក៏បង្កើនការប្រឈមនឹងជំងឺបេះដូងផងដែរ។
អ្នកស្រាវជ្រាវបានប្រើប្រាស់ទិន្នន័យមកពីជនជាតិអង់គ្លេសច្រើនជាង ៣០០០នាក់ ដើម្បីពិនិត្យទៅលើទំនាក់ទំនងមួយនេះ។ អ្នកចូលរួមក៏បានប្រាប់ថា ពួកគេបានញ៉ាំគ្រឿងស្រវឹងយូរជាង ២០ឆ្នាំឯណោះ។
ភាពរឹងរបស់សរសៃឈាមអាក់ទែត្រូវបានវាស់វែងតាមរយៈការប្រើឧបករណ៍មួយដែលមើលទៅលើសម្ពាធដែលកើតមានក្នុងសរសៃឈាមអាក់ទែ ហើយកាលណាសម្ពាធរលងឈាមនេះកាន់តែខ្លាំង សរសៃឈាមអាក់ទែកាន់តែរឹង។
បុរសដែលញ៉ាំគ្រឿងស្រវឹងច្រើនៗ និងញឹកញាប់ឃើញថាមានសរសៃឈាមអាក់ទែរឹងជាងអ្នកដែលញ៉ាំគ្រឿងស្រវឹងកម្រិតមធ្យម។ ចំពោះមនុស្សស្រីវិញគឺមិនមានរកឃើញអ្វីគួរឲ្យចាប់អារម្មណ៍ទេ ហើយហេតុផលវិញក៏មិនទាន់ច្បាស់ដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com