ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះមហាក្សត្រ​ប្រទាន​ការតែងតាំង និង​ផ្តល់​ឋានៈ​ដល់​ថ្នាក់ដឹកនាំ CHRC ១០​រូប​
13, Oct 2017 , 10:43 am        
រូបភាព
លោក ម៉ែន អេង ដែលគេស្គាល់ជាទូទៅថា អេង ឫទ្ធី ត្រូវបានតែងតាំងជាសមាជិក CHRC ដែលមានឋានៈស្មើអគ្គនាយក
លោក ម៉ែន អេង ដែលគេស្គាល់ជាទូទៅថា អេង ឫទ្ធី ត្រូវបានតែងតាំងជាសមាជិក CHRC ដែលមានឋានៈស្មើអគ្គនាយក
ដោយ: ថ្មីៗ
​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​១១ ខែតុលា បានចេញ​ព្រះរាជក្រឹត្យ តែងតាំង ផ្តល់​ឋានៈ និង​តម្លើង​ឋានៈ មន្ត្រីជាន់ខ្ពស់​១០​រូប​នៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (CHRC) ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក កែវ រ៉េមី​។



​យោងតាម​ព្រះរាជក្រឹត្យ លោកស្រី ហ៊ាន ប៉ូ​លី​ណេ ត្រូវបានតែងតាំង​ជា​អនុប្រធាន គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (CHRC) ដែលមាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។ លោក ស៊ា ម៉ៅ ដែលជា​សមាជិក មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ រីឯ​លោកស្រី សុទ្ធ សុមាលី ក៏ត្រូវ​បាន​តម្លើង​ឋានៈ​កម្រិត​នេះ​ផងដែរ​។​

​សមាជិក​ផ្សេងទៀត​រួមមាន លោក សុខ ប៊ុន​ថា លោក កេង សុ​ម៉ា​រតន៍ លោក ឡេង តុលា និង​លោក វ៉ាន់ ច័ន្ទ​តារា មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ស្របពេល​ដែល​លោក ម៉ែន អេង [​ពិធីករ​ទូរទស្សន៍​ដ៏​ល្បីល្បាញ​ម្នាក់ ក្រោម​ឈ្មោះថា អេង ឫទ្ធី​] ជា​សមាជិក​ម្នាក់ ដោយមាន​ឋានៈ​ស្មើ​អគ្គនាយក បន្ថែម​លើ​មុខ​ងារបច្ចុប្បន្ន​។​

​ព្រះករុណា ព្រះមហាក្សត្រ ក៏បាន​តែងតាំង​មន្ត្រី​២​រូប​ទៀត​សម្រាប់​តំណែង​អគ្គនាយក​ផងដែរ ដោយ​លោកស្រី អ៊ុច និពន្ធ ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋា​បាល និង​បណ្តឹង រីឯ​លោកស្រី ឆាំ ម៉ា​រី ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស៊ើបអង្កេត និង​អប់រំ​សិទ្ធិមនុស្ស​៕


Tag:
 សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com