អត្ថបទពាណិជ្ជកម្ម
​ការ៉េម​ខូ​ន​ចែក​ឥតគិតថ្លៃ ក្នុង​ថ្ងៃ​ខួប​១​ឆ្នាំ ដេ​រី​ឃ្វី​ន​សាខា​បឹង​កេងកង​
13, Oct 2017 , 4:41 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ហាង​ការ៉េម ដេ​រី​ឃ្វី​ន មាន​កិត្តិយស​ក្នុងការ​ផ្តល់ជូន​នូវ​កម្មវិធី​ពិសេស ក្នុងការ​ចែកជូន​ការ៉េម​ខូ​ន ដោយ​ឥតគិតថ្លៃ ចំនួន ៧០០ ដើម នៅ​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៧ ពី​ម៉ោង ១០​ព្រឹក ដល់​ម៉ោង ៤​ល្ងាច នៅ ដេ​រី​ឃ្វី​ន សាខា​បឹង​កេង ក្នុងឱកាស​ខួប​១​ឆ្នាំ​ដ៏​ពិសេស​។ លោកអ្នក​ក៏​អាច​រីករាយ​ជាមួយនឹង​ការផ្តល់ជូន ការ៉េម​វ៉ា​ហ្វ​ល​ខូ​ន ក្នុងតម្លៃ​ពិសេស​តែ 0.៩៩ ដុល្លា​ប៉ុណ្ណោះ ក្នុងឱកាស​ដ៏​ពិសេស​នេះ​។​

​គួរ​បញ្ជាក់ដែរថា នៅ​ប្រទេស​កម្ពុជា ហាង​ការ៉េម ដេ​រី​ឃ្វី​ន មាន ៧​សាខា ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត សៀមរាប​។ បច្ចុប្បន្ន​ហាង​ការ៉េម​ដេ​រី​ឃ្វី​ន មាន​ជាង ៦៩០០​ហាង នឹង ៣២​ប្រទេស  ទូទាំង​ពិភពលោក ក៏ដូចជា​មានការ​ផ្តល់​ជូន​នូវ​ផលិតផល​ជាច្រើន​ជម្រើស​ពី​ការ៉េម​ខូ​ន វ៉ា​ហ្វ​ល ប្ល៊ី​ហ្សា​ដ ការ៉េម​សាន់​ដេ ម៉ូ​ឡា​តេ ការ៉េម​ក្រឡុក​ស្ម៊ូ​ត​ធី អាយ​ស្គ្រី​ម​ខេ​ក ដែលមាន​ជម្រើស​រសជាតិ​ផ្សេងៗ​បូករួម​នឹង​ការតុបតែង​ដ៍​អស្ចារ្យ និង​រសជាតិ​ហ​ត​ដក​បែប​អាមេរិក ដ៏​ល្បីល្បាញ ៧ រសជាតិ​ផ្សេងៗ​ទៀត​។​

​ដេ​រី​ឃ្វី​ន ជា​ហាង​ការ៉េម​ដែលមាន​ឈ្មោះ​ល្បី​ល្បាយ​ទូទាំង​ពិភពលោក​ពី​សហរដ្ឋអាមេរិក ដែល​ត្រូវ​បានទទួល​សិ​ទិ្ធ​នាំចូល និង​ចែកចាយ ស្របច្បាប់​សម្រាប់​ទីផ្សារ​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​បូ​ឌា (RMA Cambodia)  EFG ក៏​ទទួលបាន​សិ​ទិ្ធ​នាំចូល​នូវ​ផលិតផល និង​សេវាកម្ម​ល្បីៗ លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា​៖ ដឹ ភី​ហ្សា ខម​ផេ​នី ( The Pizza Company ) ខួ​ស្តា កាហ្វេ (Costa Coffee)  ប៊ី​ប៊ី​ឃ្យូ កម្ពុជា (BBQ Cambodia) ស្វិ​ន​សិន កម្ពុជា (Swensen’s Cambodia) ហាង​នំ​ដូ​ណាត់ គ្រី​ស្ពី​គ្រី​ម ( Krispy Kreme) និង​ហាង​សាច់​អាំង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ( Bar B.Q Plaza ) ។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com