អត្ថបទពាណិជ្ជកម្ម
Noun House of Beauty កន្លែង​ដែល​មិត្ត​នារី​ត្រូវការ​
13, Oct 2017 , 6:39 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖​ហាង​ថែរក្សា​សម្ផស្ស​នួន បាន​កែប្រែ​មិត្ត​នារី​ជាច្រើន ឲ្យ​ឃើញ​ពិភព​នៃ​សម្រស់​របស់​ពួកគេ​កាន់តែ​អស្ចារ្យ​ជាង​មុន ព្រមទាំង​បានធ្វើ​ឲ្យ​មិត្ត​នារី​មាន​ទំនុកចិត្ត​គ្រប់ពេល​ចេញទៅ​ខាងក្រៅ​។​

​អ្នកស្រី គឹម សោភា ម្ចាស់​ហាង Noun House of Beauty បាន​ចែករំលែក​ពីបទ​ពិសោធន៍​ថា​៖ «​សម្រស់​ពិតជា​សំខាន់​ស​ម្រា​ប់​ស្ត្រី ជាពិសេស​នាពេល​បច្ចុប្បន្ន​នេះ ព្រោះ​សម្រស់​ជា​ផ្នែក​មួយ ដែល​ជម្រុញ​ឲ្យ​ពួកគេ​មើលទៅ​កាន់តែ​អស្ចារ្យ និង​មាន​សក្តានុពល​»​។ ហេតុផល​នេះហើយ ដែល​ជម្រុញ​ឲ្យ​អ្នកស្រី​បង្កើត​ហាង Noun House of Beauty ដែលមាន​ឯកទេស​ដ៏​ជំនាញ​ដើម្បី​បញ្ចេញ​សម្រស់​ពិត​របស់​ស្ត្រី​កម្ពុជា​យើង​។​


 
​គួរបញ្ជាក់​ផងដែរ​ថា Noun House of Beauty មាន​ផ្ដល់នូវ​សេវាកម្ម​ថែទាំ​សម្ផស្ស​ដោយ​រាប់​ចាប់​ពីស​សៃ​សក់ ដល់​ចុង​ម្រាមជើង​ក្នុងនោះ​រួមមាន​៖ « ការ​កាត់សក់ លាប​ពណ៌​សក់ អ៊ុតសក់​ត្រង់ អ៊ុត​សក់រួញ ព្យាបាល​សក់​គ្រប់​សណ្ឋាន​ដោយ​ជាង​ចំណាន​ដែលមាន​បទ​ពី​សោធ​ទ៍​ជាង ១០ ឆ្នាំ និង​បានទទួល​ការបណ្ដុះបណ្ដាល ពី​ប្រទេស​បារាំង ជាមួយ​ផលិតផល Schwarzkopf Professional ដែល​ពិភពលោក​ទទួលស្គាល់ មិន​ថា​នៅ​សហភាព​អឺរ៉ុប អាមេរិក អាហ្វ្រិក និង​ប្រទេស​អាស៊ី ។ Noun House of Beauty ក៏​ផ្ដល់នូវ​ជម្រើស សម្រាប់ អ្នក​ដែល​ចូលចិត្ត ការរក្សា​សម្ផស្ស​តាមបែប​ធម្មជាតិ ជាមួយ​ផលិតផល ផ្សំ​ចេញពី​រុក្ខជាតិ គ្មាន​ជាតិគីមី ដែលមាន​ស្រាប់​ក្នុងប្រទេស​កម្ពុជា និង​នាំចូល​ពី ប្រទេស​អាមេរិក បារាំង ជប៉ុន កូរ៉េ និង​អាល្លឺម៉ង់ ជាដើម​។ សេវាកម្ម ប្រកបដោយ​ជំនាញ​ច្បាស់លាស់ ផលិតផល​មានគុណ​ភាព​ស្តង់ដា​អន្តរជាតិ និង​អនាម័យ​ខ្ពស់​សម្រាប់​សុខភាព​របស់​អតិថិជន ជា​កត្តា​ចម្បង​ដែល Noun House of Beauty  តែង​យកចិត្ត​ដាក់​បំផុត​។​
  
​ជាពិសេស Noun House of Beauty កំពុងតែ​មានការ​បញ្ចុះ​តម្លៃ​ពិសេស ១៥​ភាគរយ រាល់​សេវាកម្ម​ទាំងអស់​នៅក្នុង​ហាង និង​២០​ភាគរយ លើ​សេវាកម្ម​សក់ និង​ស្ប៉ា​។​
​សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​សេវាកម្ម​ថែទាំ​សម្ផស្ស​ជាច្រើន​ទៀត សូម​ទំនាក់ទំនង​មកកាន់​លេខ ០៧៨ ៦១១ ១៩១ ឫ​តាម​អាសយដ្ឋាន​៖​ផ្ទះ​លេខ ១៩ ផ្លូវ ២០០ (​ចន្លោះ ផ្លូវ​ត្រសក់ផ្អែម និង ប៉ាស្ទ័រ​)​។​

www.nuon-asia.com
https://www.facebook.com/NuonAsia/
https://www.tripadvisor.com/Attraction_Review-g293940-d11070544-Reviews-NUON_House_of_Beauty-Phnom_Penh.html

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com