អត្ថបទពាណិជ្ជកម្ម
ធនាគារ CIMB បង្កើត​កម្មវិធី​បរិច្ចាគ​ឈាម​ជា​លើក​ទី​៣ ដើម្បី​ជួយ​ជនរងគ្រោះ​កំពុង​ត្រូវការ​ឈាម​
13, Oct 2017 , 9:40 pm        
រូបភាព
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​13 ខែតុលា​កន្លងទៅនេះ ធនាគារ ស៊ី​អាយ​អី​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) បាន​សហការ​ជាមួយនឹង​មជ្ឍមណ្ឌល​ជាតិ​ផ្តល់​ឈាម បង្កើត​កម្មវិធី​សប្បុរសធម៌​បរិច្ចាគ​ឈាម​លើក​ទី​៣ ក្នុង​ឆ្នាំ​២០១៧ ដោយមាន​ការចូលរួម​ស្ម័គ្រចិត្ត​ពី​សំណាក់​គណៈ​គ្រប់គ្រង និង​បុគ្គលិគ​របស់​ធនាគារ CIMB ដើម្បី​រួមចំណែក​ជួយ​ដល់​ជនរងគ្រោះ​កំពុង​ត្រូវការ​ឈាម និង​ការលើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​បរិច្ចាគ​ឈាម ពី​សំណាក់​ស្ថាប័ន​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ ក្នុងសង្គម​។​

​លោកស្រី​អុំ ចិន្តា​ភក្តី នាយិកា​ធនធាន​ក្រុមហ៊ុន នៃ​ធនាគារ CIMB បាន​ឲ្យ​ដឹងថា​៖ «​បុគ្គលិក និង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ CIMB ពិតជា​រីករាយ​ខ្លាំងណាស់ ដែល​បាន​ចូលរួម​ផ្តល់​ឈាម​ដល់​ជនរងគ្រោះ​នានា តាមរយៈ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នាពេលនេះ​។ ការស្ម័គ្រចិត្ត​របស់​យើង​នា​ថ្ងៃនេះ គឺជា​ផ្នែក​មួយ ដែល​យើង​អាច​ចូលរួម​ស្រោចស្រង់​អាយុជីវិត​ជនរងគ្រោះ​មួយចំនួន ហើយ​យើង​សង្ឃឹមថា ដោយ​ចាប់ផ្តើម​ពី​យើង​គ្រប់គ្នា ការបរិច្ចាគ​ឈាម​នឹង​កាន់តែ​ផុសផុល​ឡើង ក្នុងចំណោម​សង្គម​ខ្មែរ​។ ការផ្តល់​ឈាម​មិនមែន​តែ​សម្រាប់​សាច់ញាតិ ឬ​បងប្អូន​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​វា​គួរតែ​ធ្វើឡើង​សម្រាប់​មនុស្ស​គ្រប់គ្នា ហើយ​វា​ក៏​នឹង​ជួយ​យើង នៅពេលណា​ដែល​យើង​ត្រូវការ​វា​វិញ​ផងដែរ​»​។​

​បើតាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម យើង​ត្រូវការ​ឈាម​ប្រមាណ​ចំនួន 60 000​ប្លោក ដែល​ត្រូវ​ផ្តល់​ឲ្យ​ជនរងគ្រោះ ក្នុង​មួយឆ្នាំ ប៉ុន្តែ​មាន​ឈាម​ប្រមាណ 20 000​ប្លោក ឬ​ស្មើនឹង​ប្រហែល 40% តែប៉ុណ្ណោះ ដែល​ត្រូវបាន​បរិច្ចាគ ជា​រៀងរាល់ឆ្នាំ​។ ដូច្នេះ​រាល់​ការចូលរួម​បរិច្ចាគ​ឈាម​របស់​អ្នក​គ្រប់រូប គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​បំពេញ​គ្រប់​តម្រូវការ​ឈាម សម្រាប់​ជនរងគ្រោះ ក្នុងប្រទេស​កម្ពុជា​។​

​ក្នុង​ឆ្នាំ​២០១៧​នេះ ធនាគារ CIMB បានរៀបចំ​កម្មវិធី​ស្ម័គ្រចិត្ត​ផ្តល់​ឈាម ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ចំនួន ៣​ដង​ហើយ សរុប​ទាំង​លើក​នេះ ដែលមាន​បុគ្គលិក និង​ថ្នាក់ដឹកនាំ ហើយ​យើង​នឹង​បន្តធ្វើ​កម្មវិធី​ស្ម័គ្រចិត្ត​ផ្តល់​ឈាម​នេះ យ៉ាងតិច 2​ដង​ផងដែរ ក្នុង​មួយឆ្នាំ​។​













© រក្សាសិទ្ធិដោយ thmeythmey.com