អត្ថបទពាណិជ្ជកម្ម
សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ ក្រុមហ៊ុន​រៀបចំ​កម្មវិធី រំដួល ប្រារព្ធ​កម្មវិធី ពិព័រណ៍​សាកលវិទ្យាល័យ​លើក​ទី​២
14, Oct 2017 , 11:30 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖​ដោយ​ទទួលបាន​ការគាំទ្រ​ពី ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៧​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ ក្រុមហ៊ុន​រៀបចំ​កម្មវិធី រំដួល បាន​ប្រារព្ធ​កម្មវិធី ពិព័រណ៍​សាកលវិទ្យាល័យ​លើក​ទី​២ ឆ្នាំ​២០១៧ នៅ​មណ្ឌល​សន្និបាត និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ ដោយមាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន SL Cambodia,​ក្រុមហ៊ុន ATHE Cambodia រួម​ជាមួយនឹង​ក្រុមហ៊ុន​ដែលជា​អ្នក​សហការ​ឧបត្ថម្ភ​ជាច្រើន​ទៀត ។​

​ជា​កិច្ច​ចាប់ផ្តើម​នៃ​កម្មវិធី តាំងពិព័រណ៍​សាកលវិទ្យាល័យ នៅ​ព្រឹក​នេះ​អ្នកស្រី នុត រ​ត្ថា អគ្គនាយិកា​ក្រុមហ៊ុន រំដួល​រៀបចំ​កម្មវិធី និង​ជា​ប្រធាន​គម្រោង កម្មវិធី «​ពិព័រណ៍​សាកលវិទ្យាល័យ​» បាន​មានមតិ​ស្វាគមន៍ ទៅកាន់​ភ្ញៀវកិត្តិយស​ទាំងអស់ ដែល​បាន​អ​ញ្ចើ​ញ​ចូលរួម ជាពិសេស​វត្តមាន​រប​ស់ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​ជំនួយការនិងជាអ្នក​នាំពាក្យសម្តេចនាយករដ្ឋមន្ត្រី​ និង​ឯកឧត្តម យក់ ង៉ុ​យ រដ្ឋលេខាធិកា ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង ឯកឧត្តម​រដ្ឋមន្ត្រី បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រួមជាមួយ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​ភ្ញៀវកិត្តិយស​ជាច្រើន ដែល​មកពី​គ្រប់​មជ្ឈដ្ឋាន​ផងដែរ ។​



​នៅក្នុង​ការតាំងពិព័រណ៍​នេះ អ្នកចូលរួម​កម្មវិធី​ប្រមាណ​ជា ១០,០០០​នាក់ និង​គ្រឹះស្ថានសិក្សា ប្រមាណ​ជាង ៤០​គ្រឹះស្ថាន និង​៣០​ក្រុមហ៊ុន ទាំង​ក្នុង និង​ក្រៅប្រទេស នឹងមាន​វត្តមាន ក្នុងការ​ដាក់តាំង​បង្ហាញ គ្រប់​សេវាកម្ម និង​ព័ត៌មាន​សិក្សា​របស់ខ្លួន ជូន​ដល់​អ្នកចូលរួម​។​

​នៅក្នុង​កម្មវិធី​ពិព័រណ៍​សាកលវិទ្យាល័យ​នេះដែរ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែងអំណរគុណ​ដល់ ក្រុមហ៊ុន រំដួល​រៀបចំ​កម្មវិធី ដែល​បានរៀបចំ​កម្មវិធី​ថ្ងៃនេះ​ឡើង និង​បានលើកឡើង ពី​អតីតកាល​គេ​ស​ង្គេ​ត​ឃើញថា វា​ពិតជា​មានការ​លំបាក​ជាខ្លាំង សម្រាប់​រូបលោក និង​សិស្សានុសិស្ស​ដទៃទៀត ដោយ​ពេលនោះ​ពុំមាន ព្រឹត្តិការណ៍​បែបនេះ​នោះទេ ។ ដូច្នេះហើយ ការតាំងពិព័រណ៍ សាកលវិទ្យាល័យ​នេះ ពិតជា​មាន​សារៈសំខាន់​បំផុត សម្រាប់​យុវជន​យើង ក្នុងការ​តម្រង់ទិស និង​ការកសាង​អនាគត​របស់ខ្លួន ។​



​ពិព័រណ៍​មួយ​នេះ គឺជា​ឱកាស​មួយ ដែល​អាចឱ្យ​បណ្តា​សាកលវិទ្យាល័យ​ទាំងអស់ បញ្ចេញ​ទិសដៅ ក្នុងការ​បណ្តុះបណ្តាល​យុវជន​របស់ខ្លួន​នីមួយៗ និង​អាច​ផ្តល់ឱកាស ដល់​យុវជន សិស្សានុសិស្ស ដែល​ទើបតែ​បញ្ចប់​ការសិក្សា ថ្នាក់​ទុតិយភូមិ អាច​ជ្រើសរើស​បាន នូវ​មុខជំនាញ ក៏ដូចជា​មុខវិជ្ជា និង​សាកលវិទ្យាល័យ​ណាមួយ ដែល​ខ្លួន​ពេញចិត្ត ដើម្បី​បណ្តុះ​បណ្តា​សមត្ថភាព និង​ឱ្យ​ក្លាយជា​ធនធានមនុស្ស ដែលមាន​សមត្ថភាព ក្នុងការ​លើកស្ទួយ និង​អភិវឌ្ឍ​ដល់ សង្គមជាតិ​ផងដែរ ។​

​ឯកឧត្តម យក់ ង៉ុ​យ រដ្ឋលេខាធិកា ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​ឯកឧត្តម​រដ្ឋមន្ត្រី បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​នេះដែរ​ថា​នៅក្នុង​កម្មវិធី​នេះ ក៏មាន​ការចូលរួម​ពី​សំណាក់​វាគ្មិន​ចំនួន​ប្រាំ​មួយរូប​ដែល​នឹងធ្វើ​ការជជែក​ពិភាក្សា​លើ​ប្រធានបទ​២​សំខាន់​គឺ​ទៅ​១ “​ចំណេះដឹង និង​ទ្រព្យសម្បត្តិ​” ដែល​នឹងធ្វើ​ការបកស្រាយ​ដោយ វាគ្មិន​បី​រូប​គឺ លោក ឃឹម សុខ​ហេង នាយក​វិទ្យាស្ថាន សិក្សា​ដើម្បី​ជោគជ័យ​, លោក ប៉ិច ប៉ូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប និង​លោក​បណ្ឌិត តាន់ មុន្នី​វណ្ណ អគ្គនាយករង ក្រុមហ៊ុន ម៉ុង​ឫទ្ធី​គ្រុម ។​



​ប្រធានបទ​ទី​២​គឺ “​តើ​ចំណេះ​សំខាន់ ឬ​ជំនាញ​សំខាន់​?” ដែល​ធ្វើការ​បកស្រាយ​ដោយ​វាគ្មិន​បី​រូប​គឺ ឧក​ញ្ញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី ស្ថាបនិក និង​អគ្គនាយក​សាលារៀន អន្តរទ្វីប អាមេរិកាំង បណ្ឌិត ឯក មនោ​សែន សាកលវិទ្យាធិការ សាកលវិទ្យាល័យ​ធនធានមនុស្ស និង ឧកញ៉ា ស្រ៊ា​ត មុំ​សុភា អគ្គនាយិកា​នៃ​ក្រុមហ៊ុន ទេសចរណ៍ Sophiya Travel and Tour ។​

​កិច្ចពិភាក្សា​ទាំង​២​នេះ នឹង​នាំមក​នូវ​ការចែករំលែក​បទពិសោធ​ន៍ និង​ការប្រឹក្សា​ជា​គំនិត​យោបល់ ជូន​ដល់​ប្អូនៗ សិស្សានុសិស្ស ដែល​ទើប​បញ្ចប់ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ថ្មីៗ​នេះ ដើម្បី​ជា​ទុន​គំនិត​ក្នុងការ​ជ្រើសរើស មុខជំនាញ​ដែល​ស្រប ទៅតាម​ទេពកោសល្យ នៅពេល​បន្ត​ការសិក្សា នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ។​



​គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី ពិព័រណ៍​សាកលវិទ្យាល័យ​នេះ នឹងមាន​រយៈពេល ២​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង ៨​ព្រឹក រហូតដល់​ម៉ោង ៨​យប់ ដោយមាន​កម្មវិធី​សម្តែង សិល្បៈ​បុរាណ និង​សម័យ ដែល​ការសម្តែង​នេះ នឹងមាន​ការចូលរួម​ពី​សំណាក់​តារា​ល្បីៗ ការសម្ដែង​របស់​សិស្ស និស្សិត ប្រចាំ​សាលា ក៏ដូចជា អ្នកចម្រៀង​មិន​ចម្លង​ពី​បរទេស ដែល​រួមមាន លោក អ៊ួ​ង សូរិយា កញ្ញា ចិត ក​ញ្ច​នា ក្រុម Rose Band ក្រុម 6-Light និង​ក្រុម​រាំ OMG ព្រមទាំង​តារា​កិត្តិយស ជាច្រើនរូប​ទៀត ៕











(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com