អត្ថបទពាណិជ្ជកម្ម
ការផ្តល់ជូន​កាន់តែ​ពិសេស​ពី​ក្រុមហ៊ុន​សាម​សុង​សម្រាប់​ពិធីបុណ្យ​អុំទូក​
14, Oct 2017 , 4:23 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ដែល​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ ក្រុមហ៊ុន​សាម​សុង​មានកម្ម​វិធី​បន្ថែម​ជូន​ដ៏​ពិសេស​សម្រាប់​ការ​ជាវ​ផលិតផល​អេ​ទ្បិ​ច​ត្រូ​និ​ចរ​បស់​ក្រុមហ៊ុន​សាម​សុង​មួយចំនួន​នៅតាម​ហាង​ទំនើប​សាម​សុង​ដែល​បានកំណត់​ចាប់ពី​ថ្ងៃទី ១៥ តុលា រហូតដល់ ១៤ វិច្ឆិកា ២០១៧​។

​ការផ្តល់ជូន​ពិសេស​នេះ​សម្រាប់​ផលិតផល​សាម​សុង​ដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោកគក់ និង​ទូទឹកកក ហើយ​អ្វីដែល​ពិសេស​នោះ​គឺ​អតិថិជន​ក៏​អាច​ទទួលបាន​ប្រាក់​វិញ​ភ្លាមៗ​រហូតដល់ ១២០ ដុល្លារ​។​

​គួរ​រំលឹក​ផងដែរ​ថា សាម​សុង​ទើប​បានទទួល​ពានរង្វាន់​ផ្នែក​ម៉ាក​អេ​ឡិច​ត្រូ​និ​ច​ល្អ​បំផុត​លំដាប់​ទី​៦​ទូទាំង​ពិភពលោក​ប្រចាំឆ្នាំ​២០១៧ ហើយ​នេះ​ជា​ឆ្នាំ​ទី​៦​ហើយ ដែល​ម៉ាក​យីហោ​ដ៏​ល្បី​មួយ​នេះ​នៅតែ​អាច​រក្សា​ចំណាត់ថ្នាក់ របស់ខ្លួន​បាន យ៉ាង​គួរ​ឲ្យ​កោតសរសើរ​។



​ចំណែក​ផលិតផល​ដែល​ស្ថិតនៅក្នុង​ប្រ​ម៉ូ​សិន​ពិសេស​នេះ សុទ្ធសឹង​ជា​ផលិតផល​ទំនើប ទាន់សម័យ និង កំពុង​ពេញនិយម ហើយ​ស្ទើរតែ​ទាំងអស់​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា Digital Inverter ជួយ​សន្សំសំចៃ​ថាមពល កាត់បន្ថយ​សម្លេង​រំខាន និង​គុណភាព​ខ្ពស់ ប្រើប្រាស់​បានយូរ ព្រមទាំង​មានមុខ​ងារ​សំខាន់ៗ​ជាច្រើន​ទៀត​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ផ្ទាល់​នៅតាម​ហាង​ទំនើប​សាម​សុង ដែល​ជិត​លោកអ្នក​បំផុត ដើម្បី​កុំ​ឲ្យ​ប្រ​ម៉ូ​សិន​ដ៏​ធំ​មហិមា​ប្រចាំ​ឆ្នាំនេះ​រំលង​ផុត​ឲ្យ​សោះ​!

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com