ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើការរួមភេទជាលំហាត់ប្រាណល្អជាងការដើរដែរទេ?
× គំនិតនៃការចំណងជើងដែលគេបានរកឃើញនៅក្នុងសារព័ត៌មាន Mail Online នេះចង់និយាយថា ការរួមភេទអាចជួយរំលាយជាតិខ្លាញ់បានច្រើន ហើយក៏ឃើញថាទទួលបានលទ្ធផលបែបនេះយូរណាស់មកហើយ។ តាមពិតទៅ មិនទាន់មាននរណាអាចវាស់វែងនូវចំនួនកាឡូរីដ៏សុក្រិតមួយដែលវាត្រូវបានរំលាយក្នុងពេលរួមភេទនៅឡើយទេ។
ការស្រាវជ្រាវថ្មីមួយបានជួលមនុស្សគូស្នេហ៍វ័យក្មេងចំនួន ២១គូរដែលឧស្សាហ៍រួមភេទជាមួយគ្នាដើម្បីធ្វើការប្រៀបធៀបជាមួយនឹងការហាត់ប្រាណកម្រិតមធ្យមនៅលើម៉ាស៊ីនដើរហាត់ប្រាណ។
អ្នកស្រាវជ្រាវបានរកឃើញថា ការចំណាយថាមពលលើសកម្មភាពរួមភេទម្តងៗគឺតិចជាងការចំណាយថាមពលើការដើរលើម៉ាស៊ីនរត់ ៣០នាទី។ ឧទាហរណ៍ ការចំណាយថាមពលជាមធ្យមរបស់បុរសក្នុងពេលរួមភេទគឺអស់កាឡូរីខ្លាញ់តែ ១០១កាឡូរីទេ ប៉ុន្តែការដើរលើម៉ាស៊ីនអស់កាឡូរីខ្លាញ់រហូតដល់ ២៧៦កាឡូរីឯណោះ។
ដូច្នេះយើងអាចនិយាយបានថា ការរួមភេទមិនអាចជំនួសការហាត់ប្រាណទាំងស្រុងបានឡើយបើសិនជាចង់ប្រើប្រាស់វាជាការហាត់ប្រាណ ប៉ុន្តែបើសិនជាអ្នកចង់បង្កើនទំនាក់ទំនងស្នេហាជាមួយប្តីនិងប្រពន្ធ វាក៏មិនទាស់ខុសអ្វីដែរលើការរួមភេទជាមួយគ្នាជាទៀងទាត់៕
ផ្ដល់សិទ្ធដោយ៖www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com