អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យ​លំដាប់​ផ្កាយ​៥ ដែល​និស្សិត​រងចាំ​មាននៅ​កម្ពុជា​ហើយ​
16, Oct 2017 , 9:34 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ នៅ​ចុងឆ្នាំ​២០១៧​នេះ សាកលវិទ្យាល័យ​អាមេរិកកាំង​ភ្នំពេញ នឹង​បើក​មុខមាត់​ថ្មី​ដោយ​នាំមក​នូវ​សាកលវិទ្យាល័យ​លំដាប់​ផ្កាយ​៥ ដែល​ធ្វើ​ឲ្យ​និស្សិត​ខ្មែរ​អស់​ក្តី​បារ​ម្មណ៍ ក្នុងការ​ចេញទៅ​សិក្សា​នៅក្រៅ​ប្រទេស​ទៀតហើយ​។
 
​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ ដែលមាន​អគារ​ថ្មីស្រឡាង ទំហំ​ធំ​ជាង ២​ម៉ឺន​៤​ពាន់​ម៉ែត្រការ៉េ និង​មាន​កំពស់​ប្រាំ​ជាន់ សង់​លើ​ផ្ទៃដី​ជិត​៧​ហិកតា បាន​ក្លាយជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​លំដាប់​អន្តរជាតិ​ទីមួយ​នៅ​កម្ពុជា ដើម្បី​ជួយ​បណ្តុះបណ្តាល ធនធានមនុស្ស​នៅនឹងកន្លែង ដោយ​ពុំ​ចាំបាច់​ធ្វើដំណើរ​ទៅ​រៀន​នៅ​សហរដ្ឋអាមេរិក​ទៀតឡើយ​។​



​លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ AUPP បាន​លើកឡើងថា​៖ “​អគារសិក្សា​ថ្មី​នេះ​ត្រូវបាន​យកចិត្តទុកដាក់​គូស​ប្លង់ និង​រចនា​ឡើង​ដ៏​ទំនើប​បំផុត ដើម្បី​បង្កើត​បរិយាកាស​សិក្សា ដ៏​ល្អ​បំផុត​សម្រាប់ និស្សិត ដូច​ទៅនឹង​ពួកគាត់​កំពុង​សិក្សា​នៅ​សហរដ្ឋអាមេរិក​អញ្ចឹង​ដែរ​”​។​
 
​អគារសិក្សា​ថ្មី​នេះ បំពាក់​ទៅដោយ​បរិក្ខារ​សិក្សា​ទំនើបៗ​ផុត​គេ​រួមមាន​៖ មន្ទីរពិសោធន៍ បន្ទប់​កុំ​ព្យូ​រ​ទ័​រ បណ្ណាល័យ​ផ្ទុក​ឯកសារ​រាប់ពាន់​មុខ មន្ទីរ​ស្រាវជ្រាវ សាល​សម្រាប់​និស្សិត​ដ៏​ធំ​ទូលាយ អាហា​រដ្ឋា​ន​ស្តង់ដារ ថ្នាក់រៀន​ធំ​ទូលាយ បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ និង​ប្រព័ន្ធ​សុវត្ថិភាព​១០០​ភាគរយ បរិក្ខារ​កីឡា​ដ៏​សំបូរបែប ធ្វើឱ្យ​អគារសិក្សា​ថ្មី​របស់ AUPP ក្លាយជា​អគារសិក្សា​លេចធ្លោរ ដែល​ប្អូនៗ​សិស្សានុសិស្ស​បាន​នឹង​កំពុង​ទន្ទឹងរង់ចាំ ។



AUPP ជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ដែល​ល្បី​ខាង​គុណភាព​អប់រំ​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ដែល​បង្រៀន​ដោយ សាស្ត្រាចារ្យ​ល្បីៗ មកពី​បណ្តា​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក អូស្ត្រាលី ប៉ែក​អឺរ៉ុប និង​បណ្តា​ប្រទេស​អភិវឌ្ឍ​ផ្សេង ទៀត​។
      
AUPP ក៏​ជា​សាកលវិទ្យាល័យ​តែមួយគត់​នៅ​កម្ពុជា ដែល​ផ្តល់ជូន​និស្សិត​នូវ​កម្មវិធីសិក្សា​ទទួលបាន​សញ្ញាបត្រ​ពីរ (Dual Degrees) បន្ទាប់ពី​បញ្ជ​ប់​ការសិក្សា​ដោយ​ជោគជ័យ​នៅ AUPP ដែល​សញ្ញាបត្រ​មួយ​ចេញ​ដោយ AUPP និង​សញ្ញាបត្រ​មួយទៀត​ចេញ​ដោយ​សាកលវិទ្យាល័យ​រដ្ឋ​ហ្វ​ត​ហេ​យស៍ (FHSU) ឬ​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា (UA) នៅ​អាមេរិក ។


AUPP នៅ​បន្ត​ទទួល​ពាក្យ​ចូលរៀន​រហូតដល់​ចុងខែ តុលា ឆ្នាំ​២០១៧​។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​លេខ​៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬ​ចូលទៅ​កាន់​គេហទំព័រ​៖ www.aupp.edu.kh​។​













(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com