ជាតិ
លោក ងួន រតនៈ ឡើងជា​អភិបាលខេត្ត​បាត់ដំបង ជំនួស​លោក ច័ន្ទ សុផល​ ​
16, Oct 2017 , 11:44 am        
រូបភាព
​ព្រះករុណា ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់​តែងតាំង លោក ងួន រតនៈ ឲ្យ​កាន់តំណែង​ជា​អភិបាលខេត្ត​បាត់ដំបង ជំនួស​លោក ច័ន្ទ សុផល ដែល​ត្រូវ​ចូល​និ​វន្ត​ន៍​។ យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៦ ខែតុលា​នេះ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម​សីហមុនី បាន​បង្គាប់​ដូច្នេះ​៖«​តែងតាំង​ឯកឧត្តម ងួន រតនៈ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៥ ឲ្យ​កាន់តំណែង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​»​។



 កើត​នៅ​ថ្ងៃទី ៧ វិច្ឆិកា ១៩៦៥ លោក ងួន រតនៈ ជា​វិស្វករ​មួយរូប និង​ជា​អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​ខេត្តបាត់ដំបង បន្ទាប់មក​លោក ត្រូវ​ដំឡើង​តំណែង​ជា​អភិ​រង​ខេត្តបាត់ដំបង មុននឹង​ករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា តែងតាំង​ឲ្យ​កាន់តំណែង​ជា​អភិបាលខេត្ត​បាត់ដំបង​នាពេលនេះ​៕


Tag:
 ច័ន្ទ សុផល​
 ​ ងួន រតនៈ​
 ​ បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com