អត្ថបទពាណិជ្ជកម្ម
​ពិធី​សម្ពោធ និង​ការ​ដាក់តាំង​បង្ហាញ​ទូរទស្សន៍​ជំនាន់​ថ្មី TOSHIBA ANDROID UHD TV នៅ​ផ្សារ​ទំនើប AEON MALL
16, Oct 2017 , 4:06 pm        
រូបភាព
​រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន TOSHIBA បានរៀបចំ​នៅ​កម្មវិធី​សម្ពោធ និង​ការ​ដាក់តាំង​បង្ហាញ​ផលិតផល​ទូរទស្សន៍​ជំនាន់​ថ្មី របស់ខ្លួន​នៅ​ផ្សារ​ទំនើប AEON MALL ដែលមាន​ចំនួន​២​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ​២០១៧ ដោយមាន​ការចូលរួម​ពី​សំណាក់​អតិថិជន និង​ដៃគូ​ចែកចាយ​ពី​បណ្ដាល​ខេត្ត​ក្រុង​នានា​យ៉ាង​កុះករ​។

TOSHIBA បានដាក់​បង្ហាញ​នូវ​ទូរទស្សន៍​ជំនាន់​ថ្មី ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា Ultra HD TV ដែលមាន​សម្ថ​ភាព​បង្ហាញ​នូវ​រូបភាព​ច្បាស់ ជាមួយ​អេក្រង់ 4K IPS UHD និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រ​ត្តិ​ប​ត្តិ​ការណ៍ Android ទំនើប​ចុងក្រោយ​របស់​ទូរទស្សន៍ Smart TV និង បច្ចេកវិទ្យា DTS True Sound ដែល​ធ្វើអោយ​ប្រពន្ធ​សំឡេង​តន្ត្រី និង​ភាពយន្ត​កាន់តែច្បាស់ និង​ពីរោះ​រណ្ដំ​។​



​តំណាង​ក្រុមហ៊ុន TOSHIBA សំរាប់​ផ្នែក​ទូរទស្សន៍ លោក ជេ​ក លី ជា​អ្នក​ទ​ទទួលខុសត្រូវ មុខ​ជំនួញ​របស់​ទូរទស្សន៍ TOSHIBA ប្រចាំ​នៅ​អាស៊ី និង​អាមេរិក​ឡាទីន បានបង្ហាញ​ចំណាប់អារម្មណ៍​ជាពិសេស​ចំពោះ​ទីផ្សារ​កម្ពុជា ដោយ​លោក​បាន​សម្ដែង​ការ​អរគុណ​ចំពោះ​ក្រុមហ៊ុន SKS ELECTRONICS ដែលជា​ដំណាង​ចែកចាយ​ផលិតផល TOSHIBA ដែលជា​និច្ចកាល​តែងតែ​កាំ​ទ្រ និង​ប្រឹងប្រែង​ធ្វើការ​រួមគ្នា​ដើម្បី​បញ្ហា​ញ​នូវ​វត្តមាន​រាល់​ផលិតផល TOSHIBA សំរាប់​ទីផ្សារ​កម្ពុជា​។ លោក ជេ​ក លី ក៏បាន​ថ្លែង​ទៅកាន់​អតិថិជន ក៏ដូចជា​ដៃគូរ​ចែកចាយ​ផលិតផល TOSHIBA ក្នុងឱកាស​នោះ​ថា នេះ​ជា​លើក​ទី​ពីរ​របស់លោក ដែល​បានមក​កាន់​ប្រទេស​កម្ពុជា លោក​មានរឿង​ច្រើន​ទៀត ដើម្បី​រៀនសូត្រ​ពី​ទីផ្សារ​មួយ​នេះ សំរាប់​ការមកដល់​លើកទីមួយ​របស់លោក​នៅ​ឆ្នាំ​ទៅមួយ លោក​បានឃើញ​សន្ទុះ​នៃ​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ទូរទស្សន៍ ហើយ​លោក ក៏​អាច​ដឹងថា​ប្រជាជន​កម្ពុជា​មានការ​ពេញនិយម និង​យល់ដឹង​ច្រើន​ពី​បច្ចេកវិទ្យា​ថ្មីៗ​។ លោក​គិតថា​នេះ​ប្រហែលជា​អាចមកពី​កត្តា នៃ​ការកើនឡើង​នៃ​ចំនួន​ប្រជាជន​វ័យក្មេង នៅក្នុង​តំបន់​ច្រើន ។



ដូច្នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​តំរូវការ​របស់​យុវជន​ជំនាន់​ថ្មី TOSHIBA បាន​បន្ត​ការប្រឹងប្រែង ដើម្បី​នាំយកមក​នៅ​ផលិតផល​ជំនាន់​ថ្មី ក៏ដូចជា​បច្ចេកវិទ្យា​ទំនើប​មកកាន់​ប្រទេស​កម្ពុជា ដើម្បី​បម្រើ​នូវ​តំរូវការ​របស់​ប្រជាជន​កម្ពុជា​។ លោក​ក៏បាន​លើកឡើង​ពី​គុណសម្បត្តិ​ទូរទស្សន៍ TOSHIBA ANDROID UHD TV ជំនាន់​ថ្មី​នេះ​ថា ទូរទស្សន៍ TOSHIBA Android UHD TV គឺជា​ច​ម្រើ​ស​មួយ​ដែល​យើងទាំងអស់គ្នា​មាន​ទំនុកចិត្ត លើ​បច្ចេកវិទ្យា​ប្រ​ត្តិ​ប​ត្តិ​ការណ៍ Android ជាមួយ​គុណភាព​ច្បាស់​នៃ​រូបភាព និង​សម្លេង ក៏ដូចជា​ការ​រចនា​រូង​រាង​ដ៏​ទាក់ទាញ សមស្រប​ទៅនឹង​សម័យកាល​ស៊ី​វិ​ល័យ​របស់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​។



លោកអ្នក​អាច​ទាញយក​នៅ​កម្មវិធី​កំសាន្ត​ល្បីៗ​ជាច្រើន​ដូចជា Youtube Netflix និង​កម្មវិធី នៅក្នុង Google Play Store របស់ Android TV យ៉ាង​ងាយស្រួល ហើយ​ជាពិសេស​ទៅទៀត​នោះ​លោកអ្នក​អាច​ប្រើប្រាស់​សំឡេង​ជា​ភាសា​ខ្មែរ​ដើម្បី​ស្វែងរក​អត្ថបទ​ផ្សេងៗ ។ មិន​គ្រាន់តែ​ជា​ទូរទស្សន៍​ដែល​ប្រើប្រាស់​សំរាប់​កំសាន្ត យើង​ក៏​អាច​ប្រើប្រាស់​សំរាប់​ការ អប់រំ​ផងដែរ ដោយ​លោកអ្នក​អាច​ទាញយក​កម្មវិធី​ជាច្រើន​សំរាប់​បង្រៀន​បុត្រ​ធីតា​របស់​លោកអ្នក​ពី​ក្នុង​ទូរទស្សន៍​ជំនាន់​ថ្មី​របស់​យើង​។​



​កម្មវិធី​បានបញ្ចប់​ទៅដោយ​សេចក្តី​រីករាយ ជាមួយ​ស្នាមញញឹម ដោយ​គ្រប់គ្នា​ទទួលបាន​បទពិសោធ​ន៍​ថ្មី​មួយ ជាមួយនិង​ទូរទស្សន៍ Android UHD TV របស់​ក្រុមហ៊ុន TOSHIBA ហើយ TOSHIBA សន្យា​នឹង​ណាំ​យក​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ចុងក្រោយ​ដើម្បី​បម្រើ​នូវ​សេចក្តីត្រូវការ លើ​ផ្នែក​បច្ចេកវិទ្យា​របស់​ប្រជាជន​កម្ពុជា​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com