ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
រថយន្ត
អន្តរជាតិ
នាយករដ្ឋមន្ត្រីកាណាដា បន្តប្រើប្រាស់រថយន្តថ្លៃកប់ពពកដែលជាមរតករបស់ឪពុក
16, Oct 2017 ,
8:19 pm
រូបភាព
×
ដោយ:
ធីតា
នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau តែងតែធ្វើដំណើរផ្លូវការជាមួយរថយន្តទំនើបលីម៉ូស៊ីន Cadillac DTS ហើយសម្រាប់ដំណើរជាមួយគ្រួសារលោកប្រើប្រាស់រថយន្ត Toyota Sienna ពណ៌ខ្មៅ។ ប៉ុន្តែនៅក្នុងកម្មវិធីធំៗ មេដឹកនាំវ័យក្មេងរូបនេះ តែងតែបង្អួតរថយន្ត 1960 Mercedes-Benz 300SL ដែលជាកេររបស់ឪពុកខ្លួន។
រថយន្ត Mercedes-Benz 300SL ផលិតនៅឆ្នាំ១៩៦០ គឺជារថយន្តដ៏ប្រណីត និងថ្លៃបំផុតដែលលោក Pierre Elliott Trudeau អតីតនាយករដ្ឋមន្ត្រីកាណាដា បន្សល់ទុកសម្រាប់កូនប្រុសច្បងរបស់ខ្លួន គឺលោក Justin Trudeau ដែលជានាយករដ្ឋមន្ត្រីកាណាដា នាពេលបច្ចុប្បន្ន។
កាសែតជំនាញទីផ្សា SL Market Letter បានកត់សម្គាល់ថា 1960 Mercedes-Benz 300SL ជាប្រភេទរថយន្តដ៏ទំនើប លឿន និងមានតម្លៃបំផុតមួយក្នុងសម័យកាលរបស់ខ្លួន។ នារយៈពេលជិត៦០ឆ្នាំកន្លងមកនេះ វានៅតែមានតម្លៃខ្ពស់ដដែលនៅលើផ្សាដេញថ្លៃ ដោយវាស្ថិតក្នុងតម្លៃចន្លោះពី១លាន ទៅ២.៥លានដុល្លារអាមេរិក។
ម៉ូដែល Mercedes-Benz 300SL ត្រូវបានដាក់លក់នៅចន្លោះឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៦៣ ហើយលោក Justin Trudeau ទទួលបានមរតកនេះ បន្ទាប់ឪពុកខ្លួន លោក Pierre Elliott Trudeau ទទួលមរណភាពនៅឆ្នាំ២០០០។
ទោះបីជាវាមានចំណាស់ជិត៦០ឆ្នាំក៏ដោយ ប៉ុន្តែវានៅតែជារថយន្តដ៏ទាក់ទាញ ហើយលោក Justin Trudeau បានប្រើប្រាស់វានាពិធីមង្គលការរបស់លោកជាមួយលោកស្រី Sophie Grégoire កាលពីខែឧសភា ឆ្នាំ២០០៥ កន្លងមកដែរ។
កាលពីឆ្នាំមុន រថយន្តប្រហាក់ប្រហែលនេះ ត្រូវបានលក់ក្នុងតម្លៃ ១ ៩៤២ ០០០ដុល្លារអាមេរិក នាអំឡុងនៃព្រឹត្តិការណ៍យានយន្តមួយដែលមានឈ្មោះថា Amelia Island Concours d’Élégence ក្នុងទឹកដីសហរដ្ឋអាមេរិក៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Justin Trudeau
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម