ជាតិ
រថយន្ត
៣ចំណុច ដែលត្រូវធ្វើនៅពេលភ្លៀងជន់លិចរថយន្ត ជំនន់ទឹកភ្លៀងនៅភ្នំពេញកន្លងមក
× ឆ្នាំនេះពិតជាមានភ្លៀងធ្លាក់ជោគជាំ ហើយផ្លូវមួយចំនួនក៏អាចរងការជន់លិចដោយសារជំនន់ទឹកភ្លៀងដែរ។ ការជន់លិចទឹកភ្លៀង អាចបណ្ដាលឲ្យរថយន្ត រងការបំផ្លិចបំផ្លាញច្រើនជាងធម្មតា។ ក្រុមហ៊ុន Star Auto ចង់រំឮកម្ចាស់រថយន្ត Mercedes-Benz ទាំងអស់ត្រូវអនុវត្តនៅពេលរថយន្តលោកអ្នកត្រូវភ្លៀងជន់លិច។
បើតាមក្រុមហ៊ុន Star Auto បើរថយន្ដរបស់អ្នកជន់លិច សូមកុំព្យាយាមបញ្ឆេះម៉ាស៊ីន ព្រោះទឹកអាចជ្រាបចូល និងអាចធ្វើឲ្យវាខូចបាន។ សូមបំភ្លឺភ្លើងសញ្ញាសុំផ្លូវ ដើម្បីឲ្យអ្នកបើកបរផ្សេងទៀតអាចឃើញរថយន្តរបស់អ្នកចតចោលដែលកំពុងមានបញ្ហា។ និងទី៣. សូមអ្នក និងអ្នករួមដំណើរផ្សេងទៀត ចាកចេញពីរថយន្ដទៅរកកន្លែងទីទួលដែលមានសុវត្ថិភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com