ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សារធាតុ​គីមី​ក្នុង​ក្រែ​ម​លាប​មាត់​ប្រហែលជា​អាច​បំផ្លាញ​សាច់ដុំ​បាន​
18, Oct 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹងថា សាប៊ូដុំ​ដែលជា​ប្រភេទ​សម្លាប់​បាក់តេរី​អាច​បង្កបញ្ហា​ដល់​មុខងារ​សាច់ដុំ​បាន ហើយ​សារ​ធាតុគីមី​ដែលមាន​ក្នុង​ក្រែ​ម​លាប​មាត់ និង​គ្រឿងផ្សំ​ជាច្រើន​ក្នុង​ផលិតផល​ថែរក្សា និង​លាង​សម្អាតផ្ទះ​សំបែង​ក៏​អាចធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​បេះដូង​បានដែរ​។​



​ការប្រកាសអាសន្ន​មួយ​នេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​មួយ​លើស​ត្វ​កណ្តុរ និង​ត្រី​ដែល​ផ្តោត​សំខាន់​ទៅលើ​ការស្រាវជ្រាវ​ទាក់ទង​នឹង​ការប្រឈមមុខ​ធ្ងន់ធ្ងរ​របស់​សាច់ដុំ នៅពេល​ប៉ះពាល់​សារធាតុ Triclosan​។ Triclosan គឺជា​សារធាតុ​គីមី​ម្យ៉ាង​ដែល​ត្រូវបាន​គេ​ប្រើ​ដើម្បី​បង្ការ​ការបង្ក​រោគ​ដោយ​បាក់តេរី និង​ត្រូវបាន​បន្ថែម​ប្រើ​យ៉ាង​ទូលំទូលាយ​ទៅលើ​ផលិតផល​ប្រើប្រាស់​ចាប់ពី ក្រែ​ម​លាប​មាត់ ផលិតផល​លាង​សម្អាត​មុខ និង​ច្រាស់​ដុសធ្មេញ​ជាដើម​។​

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា កណ្តុរ និង​ត្រី​ដែល​ប៉ះពាល់​នឹង​សារធាតុ Triclosan ខ្ពស់​អាច​បន្ថយ​ភាពជា​ប់​គ្នា​របស់​សាច់ដុំ​ក្នុង​សត្វ​កណ្តុរ និង​បន្ថយ​សមត្ថភាព​នៃ​ការ​ហែល​ទឹក​របស់​សត្វ​ត្រី​បាន​។​

​អ្នកស្រាវជ្រាវ​ក៏បាន​រកឃើញ​ទៀតថា ការប៉ះពាល់​នឹង​សារធាតុ Triclosan អាច​រំខាន​ដល់​ដំណើរ​ការណ៍​ជីវសាស្ត្រ​មួយ​ឈ្មោះថា Excitation-contraction Coupling (ECC) ដែល​វា​ជា​សេរី​នៃ​ដំណើ​ការណ៍​មួយ​នៅពេល​មាន​ចរន្ត​បញ្ជា​ពី​ខួរក្បាល ហើយ​បំ​លែង​ទៅជា​សារធាតុ​បង្ក​ការ​កន្ត្រាក់​ដល់​សាច់ដុំ​បេះដូង ឬ​សាច់ដុំ​ជាប់​ឆ្អឹង​។ កាលណា​មានការ​រំខាន ឬ​បញ្ហា​ជាមួយនឹង ECC ក្នុង​សាច់ដុំ​បេះដូង គឺ​សុទ្ធតែ​អាចមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​រហូតដល់​ខ្សោយបេះដូង​បាន​ទាំងអស់​។​

​អ្វីដែល​សំខាន់​នោះ​គឺថា ការសិក្សា​បានធ្វើ​តេស្ត​តែ​លើ​ឥទ្ធិពល​នៃ​សារធាតុ​នេះ​លើ​កណ្តុរ និង​ត្រី​ប៉ុណ្ណោះ ហើយក៏​មិនបាន​ស្រាវជ្រាវ​វា​លើ​មនុស្ស​នៅឡើយ​ទេ​។ ណាមួយ កម្រិត​ដែល​គេ​ប្រើប្រាស់​ក្នុងការ​សិក្សា​ប្រហែលជា​មិនអាច​ដូចគ្នា​នឹង​កម្រិត​ប្រើប្រាស់​ក្នុង​ផលិត​ដែល​គេ​ប្រើ​សព្វថ្ងៃ​ដែរ ដូច្នេះ​យក​ល្អ​កុំ​ទាន់​បោះចោល​ក្រែ​ម​លាប​មាត់​អ្នក​ទ​អី​។​

​ការសិក្សា​មួយចំនួន​បាន​រកឃើញថា កម្រិត​នៃ​សារធាតុ Triclosan អាច​ត្រូវបាន​គេ​រកឃើញ​ក្នុង​ទឹក​ញ៉ាំ​ដែរ​។ ហើយ​ការសិក្សា​បន្ថែម​ប្រហែលជា​អាច​វាយតម្លៃ​ទៅលើ​ឥទ្ធិពល​រយៈពេល​វែងរ​បស់​វា​លើ​មនុស្ស​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com