ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ថ្នាំគ្រាប់ប្រភេទខ្លាញ់ត្រីប្រហែលមិនអាចបន្ថយការខ្សោយខាងផ្លូវចិត្តបាន
× យោងទៅតាមសេចក្តីរាយការណ៍ពី BBC News បានឲ្យដឹងថា ខ្លាញ់ត្រីមិនអាចលុបបំបាត់ភាពភ្លេចភ្លាំងតែម្តងនោះទេ។ ដំណឹងនេះគឺផ្អែកទៅលើអំណះអំណាងមួយដែលបានមកពីការសិក្សាបែបវិទ្យសាស្ត្រកម្រិតខ្ពស់មួយទៅលើថ្នាំបំប៉នអូមេហ្គាបី ដែលវាត្រូវបានប្រជាជនជាច្រើនប្រើប្រាស់ដើម្បីបង្ការភាពខ្សោយខាងផ្លូវចិត្ត។
តាមការសិក្សាដែលមានមនុស្សចូលរួមប្រមាណច្រើនជាង ៣៥០០នាក់អាយុចាប់ពី ៦០ឆ្នាំឡើងទៅ ដែលតម្រូវឲ្យញ៉ាំទាំងថ្នាំអូមេហ្គាបី និង Placebo ហើយអ្នកស្រាវជ្រាវបានប្រើប្រាស់ការធ្វើតេស្តជាច្រើនដើម្បីវាយតម្លៃទៅលើភាពឆ្លាតវៃរបស់ពួកគេ បន្ទាប់មកតាមដានពួកគេ ៦ខែ ១២ខែ និង ៤០ខែ។
លទ្ធផលបានបង្ហាញថា អ្នកដែលប្រើថ្នាំអូមេហ្គាបីគឺមិនមានពិន្ទុអ្វីល្អចំពោះការចងចាំ និងការធ្វើតេស្តខាងផ្លូវចិត្តនៅចុងបញ្ចប់នៃការសិក្សាជាងអ្នកដែលប្រើថ្នាំ Placebo នោះទេ។ ថ្វីបើការសិក្សានេះបង្ហាញលទ្ធផលបែបនេះក៏ដោយ តែអ្នកដឹកនាំការសិក្សាបានសង្កត់ធ្ងន់ថា អូមេហ្គាបីប្រហែលជាមានប្រយោជន៍ផ្សេងៗទៀត ហើយត្រីក៏ជាផ្នែកមួយដ៏សំខាន់នៃរបបអាហារផ្តល់សុខភាពដែរ។ អ្នកអាចញ៉ាំត្រីពីរពេលក្នុងមួយសប្តាហ៍ ហើយត្រីដែលសម្បូរខ្លាញ់ល្អនោះគឺត្រីសាលម៉ុង ឬសាឌីន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com