អត្ថបទពាណិជ្ជកម្ម
​ស​ន្និសិទ​កាសែត​របស់​ក្រុមហ៊ុន​ឆ្នោត​មហាលាភ​ឡូតូ ស្តីពី​ប្រូ​មូ​សិន​ពិសេស​ថ្មី​
17, Oct 2017 , 3:37 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧​នេះ ក្រុមហ៊ុន​ឆ្នោត​មហាលាភ​ឡូតូ បានរៀបចំ​កម្មវិធី​ស​ន្និសិទ​កាសែត បង្ហាញ​ពី​កម្មវិធី​ប្រូ​មូ​សិន​ពិសេស​ថ្មី​ដែល​ក្រុមហ៊ុន​បានរៀបចំ​សម្រាប់​អតិថិជន​របស់ខ្លួន​។​

​លោក ផូង វ៉ាន់​ហាច ប្រធាន​ផ្នែក​ប្រតិបត្តិ បាន​មានប្រសាសន៍​នៅក្នុង​កម្មវិធី​នេះ​ផងដែរ​ថា​៖« ក្រុមហ៊ុន​ឆ្នោត​មហាលាភ​ឡូតូ ទទួលបាន​ការវិនិយោគ និង​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ ទោះបីជា​ទើបតែ​ចាប់ផ្តើម​ដំណើរការ តែ​យើង​បាន​ផ្តោត​សំខាន់​លើ​តម្លាភាព និង​ទំនុកចិត្ត​ជូន​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​ឲ្យ​ទទួលបាន​ឱកាស​ស្មើគ្នា​ក្នុងការ​មានសំណាង​ឈ្នះ និង​អាច​ផ្លាស់ប្តូរ​ជីវភាព​របស់​ពួកគាត់​»​។ ដោយមាន​ការគាំទ្រ និង​ជឿទុកចិត្ត​យ៉ាងខ្លាំង​ពី​អតិថិជន បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ឆ្នោត​មហាលាភ​ឡូតូ​មានការ​វិវឌ្ឍ​ខ្លួន​បាន​យ៉ាង​ឆាប់រហ័ស ជាមួយគ្នានេះ​ផងដែរ​ដើម្បី​ជាការ​ថ្លែងអំណរគុណ និង​ផ្តល់​សំណាង​ដល់​អតិថិជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ក្រុមហ៊ុន​ឆ្នោត​មហាលាភ​ឡូតូ បាន​បង្កើត​នូវ​កម្មវិធី​ដ៏​ពិសេស​រយៈពេល​៣​ខែ ជូន​ដល់​អតិថិជន​ទាំងអស់​ដែល​ក្នុងនោះ​រួមមាន​៖



-        ជាវ​ឆ្នោត​ចំនួន​៤,០០០​រៀល ទទួលបាន​លេខ​លាភ​ចំនួន ១​លេខ​

-        ជាវ​ឆ្នោត​ចំនួន​៨,០០០​រៀល ទទួលបាន​លេខ​លាភ​ចំនួន ២​លេខ​

-         ជាវ​ឆ្នោត​ចំនួន ១២,០០០​រៀល ទទួលបាន​លេខ​លាភ​ចំនួន ៣​លេខ​

​អតិថិជន​ទាំងអស់​អាច​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ផ្ទួនៗ​ដូចជា​៖

*   រង្វាន់​Jackpot សរុប​ចំនួន​៦២៨​លាន​រៀល ស្មើរ​នឹង​១៥៧​,000ដុល្លា​

*   ឈ្នះ​រង្វាន់​លេខ​លាភ​រៀងរាល់ថ្ងៃ​សរុប​ចំនួន​៤​លាន​រៀល ស្មើរ​នឹង​១,០០០​ដុល្លា​

​ហើយ​អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ ភ្នាក់ងារ​លក់​ក៏​នឹង​ទទួលបាន​រង្វាន់​ចំនួន​២០​ម៉ឺន​រៀល ស្មើរ​នឹង​៥០​ដុល្លា នៅ​រាល់ពេល​អតិថិជន​ឈ្នះ​រង្វាន់​។​

​មហាលាភ​នឹង​ចាប់ផ្តើម​ជាមួយ​រង្វាន់​ធំ​Jackpot​ ៦២៨​ លាន​រៀល ឫ ១៥៧,000​ដុល្លា​។ រៀងរាល់ថ្ងៃ​បើ​គ្មាន​អ្នកឈ្នះ​រង្វាន់​ធំ​នេះ យើង​នឹង​បូក​បញ្ចូល​ទៅ​ចាប់ឆ្នោត​លេខ​លាភ ដើម្បី​ស្វែងរក​អ្នកមាន​សំណាង​។ ហើយ​លទ្ធិ​ផល​នឹងត្រូវ​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​CTN ជា​រៀងរាល់ថ្ងៃ​។​

​ដូច្នេះ ទស្សនិកជន​នៅ​ទូទាំងប្រទេស​អាច​ធ្វើជា​សាក្សី​ក្នុងការ​ចាប់ឆ្នោត​របស់​ពួកយើង​។ ក្រុមហ៊ុន​ឆ្នោត​មហាលាភ​ឡូតូ ជា​ឆ្នោត​ល្អ​ជាងគេ​បំផុត​នៅ​កម្ពុជា យើង​សង្ឃឹមថា​ប្រជាជន​កម្ពុជា​នឹង​សប្បាយរីករាយ និង​រីកចម្រើន​ជាមួយ​ពួកយើង​ទាំងអស់គ្នា​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ www.mohaleaplotto.com.kh

​ឫ​ហៅ​ទៅកាន់​ការិយាល័យ​ផ្ទាល់​តាមរយៈ​លេខ​៖ ០៩៥ ៩៩៩ ៦៣៦








(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com